កំពុងក្លាយជាប្រធានបទក្តៅគគុករបស់សង្គមថៃ ហើយក៏ពុងទទួលបានការយកចិត្តទុកដាក់ពីបរទេសជាខ្លាំងសម្រាប់ករណីតារាសម្តែងស្រី pinkysavika ជាប់ពាក់ព័ន្ធជាមួយរឿងក្តីធំលំដាប់ប្រទេស “Forex 3D បោកប្រាស់ប្រជាជនស្លូតត្រង់ជាង ៥ពាន់នាក់ និងទឹកប្រាក់ចំនួនជាង ២០០០ពាន់លានបាត។
ពេលនេះតារាស្រីកំពុងត្រូវសង្គមរិះគន់ទាំងដែលមិនអាចមានឧកាសចេញពីគុកមកបកស្រាយថាមានរឿងអ្វីកើតឡើង។ មហាជនហៅនាងជាស្ត្រីពឹសពុល កាចសាហាវ ឃើញតែប្រយោជន៍ ប៉ុន្តែមនុស្សមួយចំនួនទៀតដែលស្គាល់នាងមែនទែនពួកគេមិនគិតថានាងជាមនុស្សបែបនោះនោះទេ ពួកគេជឿថានាងអាចត្រូវអ្នកជិតខ្លួនបោកប្រើប្រាស់មួយតង់ពីលើបន្ថែមទៀត។
ចុងក្រោយនេះអ្នកនាង អេម កូនស្រីរបស់តារាកំប្លែងឈ្មោះ “ម៉ាំ” បានចេញមកនិយាយថានាងស្និទ្ធស្នាល ធ្លាប់ជួបជាមួយ Pinky។ ដំបូងឡើយនាងក៏គិតថាតារាស្រីម្នាក់នេះឆ្នាស់គួរអោយខ្លាចដែល ប៉ុន្តែនៅថ្ងៃទីមួយដែលនាងបានជួបជាមួយនាងឈប់គិតថា Pinky ជាមនុស្សគួរអោយខ្លាចភ្លាម
ពីព្រោះខាងក្រៅតារាស្រីរំទំរាប់សា ក្រែងចិត្តក្រែងថ្លើមមនុស្សគ្រប់គ្នាបានល្អខ្លាំងណាស់ ខុសដាច់ពីដែលយើងឃើញនាងនៅតាមរឿង ឬនៅតាមកញ្ចក់ទូរទស្សន៍។ អ្នកនាង អេម បញ្ចប់ដោយនិយាយថា pinkysavika ជាមនុស្សឆោតងាយគេបោកទេតាមពិតទៅ ឃើញពត៌មានហើយនាងមិនជឿឡើយ។
អត្ថបទដោយ សា
អត្ថបទដោយ សា