ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងថៃស្រីកញ្ញា Apitsada បានបង្ហាញមុខគូស្នេហ៍របស់ខ្លួនដែលជាបុរសជំនួញម្នាក់ ក្រោយទាក់ទងគ្នារយៈពេលជាងកន្លះឆ្នាំមក។
យ៉ាងណាមិញគ្រាន់តែតារាស្រីរូបនេះ បង្ហាញមុខមិត្តប្រុសមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ Apitsada បានបង្ហាញរូបចិញ្ចៀនពេជ្រមួយវង់ ដែលនៅជាប់នឹងដៃនាងផ្ទាល់ ហើយនាងថែមទាំងបាននិយាយថា នេះគឺជាចិញ្ចៀនដែលគូស្នេហ៍ខ្លួន សុំនាងរៀបការកាលពីពេលថ្មីៗនេះទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាអបអរសាទរដល់តារាស្រីរូបនេះ ដែលទីបំផុតរកបានបុរសដែលយកចិត្តទុកដាក់ចំពោះនាង ហ៊ានសុំនាងរៀបការដោយបើកចំហរហើយ៕
អត្ថបទដោយ៖សុីវលី