ហ្វែនៗបារម្មណ៍ជាខ្លាំង នៅសុខៗម៉ែ oilatiporn ចូលមន្ទីពេទ្យពិនិត្យឃើញ “ឈាមឡើងពណ៌ទទឹកក្រូច”!!

កំពុងជិតក្លាយខ្លួនជាម្តាយកូនភ្លោះបួនក្នុងពេលឆាប់ៗនេះហើយសម្រាប់អ្នកនាង oilatiporn ភរិយារបស់តារាចម្រៀងប្រុស beamkawee។ ខណ:ពេលដែលសមាជិកគ្រួសារទាំងអស់ត្រៀមខ្លួនចាំមើលមុខកូនភ្លោះបន្ទាប់ អ្នកនាង oilatiporn បែរជាមានអាការ:ខុសប្រក្រតីគួរអោយភ័យបារម្មណ៍បែបនេះទៅវិញ!
បន្ទាប់ពីទៅដល់ដៃរបស់ពេទ្យហើយអ្នកម្តាយកូនបួនបានផុសរួបដែលបង្ហាញ “ឈាមពណ៌ទឹកក្រូចរបស់នាង” អោយហ្វែនៗបានមើលព្រមជាមួយ caption ប្រាប់ថាពេលនេះមានសុវត្ថិភាពហើយ អរគុណដែលគ្រប់គ្នាបារម្មណ៍។
អ្នកនាង oilatiporn បានប្រាប់ទៀតថាអាការ:ឈាមឡើងពណ៌ទឹកក្រូចបែបនេះពេទ្យប្រាប់ថាមិនជាបញ្ហាធំនោះទេ វាកើតពីសភាវ:ខាងក្នុងរបស់យើងប្រែប្រួល​ សូមអ្នកម្តាយទាំងឡាយយកវាទុកជាពត៌មាន។ ដោយបន្ទាប់ពីបានឃើញផុសរបសនាងហើយហ្វែនៗនិងមិត្តភក្តិទាំងអស់ធូទ្រូង ហើយនាំគ្នាផ្តល់កំលាំងចិត្តអោយអ្នកម្តាយកាន់តែរឹងមាំមិនឈឺរហូតដល់ថ្ងៃឆ្លងទន្លេ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា