មកទៀតហើយៗ!! ម៉ែ chomismaterialgirl បញ្ចេញស្តាយល៍លក់ផលិតផលបែបថ្មី ផុសភ្លាមលក់បានភ្លាម!!

នៅបន្តគ្រងតំណែង Queen of ហ្វាសសិន និងរាជនីនៃការផ្សព្វផ្សាយផលិតផលដើម្បីលក់ដាច់គ្មានសល់ដដែលសម្រាប់តារាស្រី chomismaterialgirl ដែលមិនថាលក់អ្វីនាងតែងតែលក់អស់មុនថ្ងៃកំណត់ជានិច្ច។ ចុងក្រោយស្វះស្វែងរកបានស្តាយល៍ថតរូបថ្មីដែលធ្វើអោយគ្រប់គ្នាយកត្រាប់តាមយ៉ាងច្រើនសន្ធឹកសន្ធាប់!
នៅក្នុងអ៊ិនស្តាក្រាមរបស់អ្នកនាង chomismaterialgirl ថ្មីៗនេះបានផុសផ្សព្វផ្សាយផលិតស្បែកជើងថ្មីរបស់ក្រុមហ៊ុន Adidas មកលើកនេះតារាស្រីជ្រើសរើសស្តាយល៍គេងថតលើកជើងបង្ហាញ ដែលទាក់ទាញអារម្មណ៍នារីៗសម័យថ្មីបានជាច្រើននាក់ ព្រោះវាខុសប្លែកពីលើកមុនៗ ហើយខុសប្លែកពីអ្នកដទៃ។
ក្បាច់ថតប្លែករបស់ម៉ែ chomismaterialgirl​បានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតគ្រប់គ្នាឃើញហើយចាប់អារម្មណ៍ឈប់មើល ហើយឈប់អានសារដែលនាងបានសសេរអំពីផលិតផលគ្រប់គ្នា ដែលច្បាស់ណាស់ថាបន្ទាប់ពីអានហើយអ្នកទាំងអស់នោះនឹងសម្រេចចិត្តទិញស្បែកជើងដើម្បី តុបតែងខ្លួនបាន Cool Cool ដូចតារាស្រី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា