ហ្វែនៗទះដៃអោយតារាស្រី!! supassra_sp និយាយឈឺៗទៅកាន់កំលោះៗដែលព្យាយាមចូលមកក្នុងជីវិតរបស់នាង!

ត្រូវបានគេចាត់ចូលជាក្រុមអ្នក Single ដែលគួរជាទីចាប់អារម្មណ៍ ជាមនុស្សដែលបុរសៗប្រាថ្នាចង់បានតែម្តងហើយសម្រាប់កញ្ញា​ supassra_sp ដែលគ្រប់យ៉ាងល្អប្រសើរជាងមុនបន្ទាប់ពីបែកបាក់ស្នេហាចាស់។ ហើយដែលពិសេសបំផុតនោះគឺពេលនេះសម្តីរបស់តារាស្រីបានក្លាយជាទ្រឹស្តីដែលកំពុងពេញនិយមសម្រាប់ស្ត្រីទាន់សម័យហើយមានឯករាជក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។
តារាសម្តែងស្រី supassra_sp បានពោល “ខ្ញុំនៅលីវខ្ញុំមានសិទ្ធរើស មិនមែនរងចាំតែឆ្លើយតបសារ ការចូលសុំស្នេហ៍របស់មនុស្សប្រុសគ្រប់គ្នានោះទេ! អ្នកទាំងអស់គ្នាអាចឆាតមកបានប៉ុន្តែខ្ញុំមិនឆ្លើយជាសិទ្ធរបស់ខ្ញុំ!”។
ដែលទោះបីមិនដឹងថាតារាស្រីសំដៅទៅកាន់នរណាអោយពិតប្រាកដ ហ្វែនៗក៏ទទួលបាន Motivation ល្អៗជាច្រើនពីសំដីដែលនាងបាននិយាយនេះ។ ស្រីស្អាត ឆ្លាត មានសមត្ថភាពរកលុយ ហើយមានចំណូលច្រើន គួរតែជ្រើសរើសបុរសដែលសាសមនឹងអ្វីដែលនាងមាន បើរកមិនទាន់ឃើញ នៅម្នាក់ឯងសិនក៏គ្មានបញ្ហាអ្វីដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា