តួឯកប្រុសជើងចាស់មានកេរ្ដិ៍ឈ្មោះល្បីល្បាញយូរឆ្នាំក្នុងការសម្ដែងរឿងភាគថៃលោក Weir Sukollawat បង្ហាញខ្លះៗពីជីវិតក្រោយរៀបការ រស់នៅយ៉ាងស្ងប់សុខត្រៀមខ្លួនធ្វើជាឪពុកគេនិងមើលថែភរិយាយ៉ាងល្អ។
ដោយតួឯកប្រុសលោក Weir Sukollawat បានសម្រេចចិត្តចូលរោងការជាមួយភរិយាមិនមែនអ្នកសិល្បៈម្នាក់ឈ្មោះថា Vicky ក្រោយពីទាក់ទងមើលចិត្តគ្នាបានមួយឆ្នាំ និងប្រកាសដំណឹងពពោះកូនក្នុងផ្ទៃក្រោយរៀបការហើយមិនយូរប៉ុន្មាន។ ថ្វីត្បិតតែជាតារាដែលមានផ្ទះថ្មធំៗនៅទីក្រុង តែលោក Weir តែងចូលចិត្តជីវិតដើរព្រៃនិងចូលចិត្តស្រុកស្រែចំការ ហើយក៏មានដីធ្លារច្រើនហិចតាមានផ្ទះចំការផ្ទាល់ខ្លួនផងដែរ។ លោក Weir បាននាំប្រពន្ធនិងកូនក្នុងផ្ទៃមកលំហែរកាយនៅផ្ទះចំការជាញឹកញាប់ផងដែរ ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធបរិយាកាសធម្មជាតិ ថែមទាំងរកបន្លែនិងដូងស្រស់ៗឲភរិយាបានទទួលទានផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ