បានក្លាយជាអ្នកម្តាយជាផ្លូវការណ៍ហើយសម្រាប់អ្នកនាង duearisara ដែលទើបតែបានផ្លល់កំណើតអោយកូនប្រុសច្បង silasezralee (ស៊ីលាសសឺរ៉ាលី) កាលពីថ្ងៃទី១២ ខែសីហា។ តារាស្រីបានផុសសារទទួលស្វាគមន៍កូនប្រុសនៅក្នុងទិវារំលឹកគុណមាតាយ៉ាងកក់ក្តៅ និងគួរអោយស្រសាញ់បំផុត។
ចុងក្រោយអ្នកម្តាយថ្មីថ្មោងបានផុសសារថ្មីចូលក្នុងអ៊ិនស្តាក្រាមបណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតគាំងហើយប្រញ៉ាប់ចូលទៅមើលវីដេអូថ្មីភ្លាមៗ ដោយបានសសេរជាសាថា “នៅពេលដែលទឹកដោះរបស់ម៉ែមិនទាន់មាន នៅពេលដែលអ្នកម៉ែបារម្មណ៍បំផុត ពាក្យាថាត្រូវតែបាន ត្រូវតែរកអោយបានឥឡូវនេះ!! ដើម្បីកូនប្រុសរបស់ម៉ែ duearisara…មីងម៉ូត្រូវហោះទៅសិង្ហបុរីជាប្រញ៉ាប់ 😂✈️🍼អាចចូលទៅមើលបាន 𝗬𝗼𝘂𝘁𝘂𝗯𝗲 » 𝗠𝗬 𝗡𝗔𝗠𝗘 𝗜𝗦 𝗧𝗔𝗡𝗚𝗠𝗢 𝗢𝗙𝗙𝗜𝗖𝗜𝗔𝗟 ❤️”។
ដោយនៅក្នុងកម្មវិធី 𝗬𝗼𝘂𝘁𝘂𝗯𝗲 បាននិយាយរៀបរាប់ថាវាជាប្រភេទទឹកដោះគោដែលគ្មាជាគីមីសូម្បី 0.0..% គ្មានលក់នៅប្រទេសថៃ ហើយខាងក្រុមហ៊ុនផលិតប្រាប់ថាមានតែមួយកំបុងគត់នៅប្រទេសសិង្ហបុរី ទៅដល់ឃើញមាន២ មីម៉ូធូទ្រូងហើយប្រញ៉ាប់ស្រវាយកមកអោយក្មួយប្រុសជាទីស្រលាញ់ភ្លាមៗ។ រឿងរ៉ាវទាំងអស់នេះបានធ្វើអោយទស្សនិកជនជាពិសេស ហ្វែនៗគាំងជាមួយការយកចិត្តទុកដាក់ ស្វះស្វែងធ្វើគ្រប់យ៉ាងដើម្បីកូនប្រុសរបស់គ្រួសារពួកគេជាខ្លាំង ដែលសូម្បីត្រូវឡើងយន្តហោះភ្លាមៗដើម្បីទៅទិញក៏ព្រមធ្វើ។
អត្ថបទដោយ សា