ទស្សនិកជនដែលធ្លាប់តាមដានរឿង «បេះដូងសិលា» ដែលទើបតែបញ្ចាំងកាលពីថ្មីៗ នេះ ច្បាស់ណាស់ប្រាកដជាស្គាល់កម្លោះសង្ហារ Tor ជាក់ជាមិនខាន។
ហើយកាលពីថ្មីៗ នេះផងដែរ Tor បានធ្វើអោយអ្នកគាំទ្ររបស់លោកភ្ងាក់ផ្អើលជាខ្លាំងដោយកម្លោះសង្ហាររូបនេះ បង្ហាញខ្លួនក្នុងកម្មវិធីដើរបង្ហាញម៉ូតមួយនៅក្នុងប្រទេសថៃ ហើយកម្មវិធីនេះតម្រូវអោយកម្លោះសង្ហាររូបនេះដើរបង្ហាញម៉ូតជាមួយសំលៀកបំពាក់ពណ៌ក្រហមស្រស់ មានការច្នៃម៉ូតប្លែកដែលមានលក្ខណះស្រដៀងទៅនឹងរ៉ូបរបស់មនុស្សស្រី។
ប៉ុន្ដែទោះបីជា Tor ស្លៀកពាក់ស្ដាយចម្លែកបែបនេះក្ដីតែមិនបានធ្វើអោយរូបគេបាត់បង់នូវភាពស្រស់សង្ហារឡើយមានតែធ្វើអោយកម្លោះសង្ហាររូបនេះកាន់តែមានភាពទាក់ទាញទៅវិញ។
តោះក្រឡេកមកមើលសំលៀកបំពាក់ដែល Tor ពាក់ដើរបង្ហាញបន្តិចមើលថាស្ដាយឡូយប៉ុណ្ណា៖
អត្ថបទដោយ៖ ស្រីពេជ្រ