ជាប្រធានបទដែលនៅតែក្តៅគគុករបស់ប្រជាជនថៃ និងអ្នកនៅក្នុងវិស័យសិល្ប:ទាំងមូលនៅឡើយទេ ចំពោះរឿងក្តីឆបោក Forex-3D ដែលមានឈ្មោះតារាស្រី pinkysavika ពាក់ព័ន្ធជាមនុស្សសំខាន់ដែលត្រូវទទួលទាទោសយ៉ាងធ្ងន់ធ្ងរ។ ចុងក្រោយអ្នកប្រើប្រាស់អ៊ិនធឺណែតដែលជាប្រជាជនថៃនាំគ្នារិះគន់ នៅពេលដឹងពីចំនួនឆ្នាំដែលតារាស្រីត្រូវគេងគុក។
ថ្មីៗនេះនៅក្នុងកម្មវិធី แฉ លោក “លោកដែនដូ” ត្រូវបានគេអញ្ជើញមកធ្វើជាភ្ញៀវកិត្តិយសដើម្បីអធីប្បាយដំណើរដើមរឿងទាំងអស់របស់រឿងក្តី។ លោកដែនដូ បាននិយាថារឿងនេះកញ្ញា pinkysavika ពិបាកដកខ្លួនណាស់ពីព្រោះម្តាយរបស់នាងជាមេក្រុម ហើយនាងមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Forex-3D ដោយចាប់ពីពេលនេះតទៅតារាស្រីត្រូវជាប់គុកតែម្តង ក្លាយជាអ្នកទោសភ្លាមៗទោះបីតុលាកាមិនទាន់កាត់ក្តី។
និយាយដល់រឿងផ្តន់ទាទោសពិធីករបានសាកសួរថាបើត្រូវទទួលទោសមែនតើ pinkysavika ត្រូវជាប់គុកប៉ុន្មានឆ្នាំ? លោកដែនដូ ជាភ្ញៀវកិត្តិយសបានឆ្លើយថានៅក្នុងច្បាស់ថៃ “ឆបោកប្រជាជនស្លូតត្រង់ម្នាក់ត្រូវជាប់គុក ៥ ឆ្នាំ” ហើយករណី Forex-3D បោកប្រាសមនុស្សអស់ ១០០០០នាក់មានន័យថាត្រូវជាប់ ៥០០០០ឆ្នាំ។ បណ្តាលអោយប្រជាជនជាច្រើនមិនសប្បាយចិត្តព្រោះមានរឿងអយុត្តិធម៌ច្រើនណាស់កើតនៅក្នុងសង្គមមិនដែលឃើញមានច្បាស់ដោះស្រាយអោយបានត្រឹមត្រូវទេ ចុះហេតុអ្វីមករករឿងតែ pinkysavika?
អត្ថបទដោយ សា