តាមពិតទៅ taewaew_natapohn ជាមនុស្សពូកែច្រណែនគេ!! ចាប់បានស្រស់ៗនៅក្នុង ផុសរបស់តារាស្រី AnneThong!

ជារឿងដែលនឹកស្មានមិនដល់ទេដែលនៅសុខៗតារាស្រីល្បីភ្លេចខ្លួនហើយបានចូលមកសសេរប្រាប់ពីធាតុពិតរបស់ខ្លួនជាសាធារណ:បែបនេះ។ កញ្ញា taewaew_natapohn បញ្ចេញប្រតិកម្មនៅពេលអ្នកដឹងនាំរឿងយកចិត្តទូកដាក់ជាមួយគ្រប់គ្នាលើកលែងនាងតែម្នាក់ឯង!!
ថ្មីៗនេះអ្នកនាង AnneThong អ្នកដឹកនាំរឿង “แค้น” បានផុសរូបជាមួយលោក Naphat-nine ដែលជាតួឯកប្រុសរបស់រឿងព្រមជាមួយ Caption សសេរថា “ដើរសម្រកក្បាលពោះ…ក្រោយញ៉ាំអាហារថ្ងៃត្រង់ហើយ 😊🤍 #แค้น @thongentertainment” ។
ឃើញហើយកញ្ញា taewaew_natapohn ជាតួឯកស្រីចូលមកខមមិនភ្លាមថា “អត់ដែលដើរសម្រកក្បាលពោះជាមួយខ្ញុំខ្លះសោះឡើយ ខ្ញុំជាមនុស្សពូកែច្រណែនណា” បណ្តាលអោយតារាស្រី AnneThong ប្រញ៉ាប់ចូលមកលួងលោមនៅក្នុងខមមិនរបស់នាងជារូបបេះដូងភ្លាមៗ។ អាចនិយាយបានថាក្រុមថតរឿង “แค้น” ស្និទ្ធស្នាលជាមួយគ្នាណាស់ ពួកហ៊ានខមមិននិយាយលេងជាសាធារណ:បានគ្រប់រឿងរ៉ាវដោយមិនខ្លាចពាក្យរិះគន់។

អត្ថបទដោយ សា