ក្រោយពីមានពត៌មានស្នេហាប្រេះឆា Prang Kannaran មានសកម្មភាពហើយមិននិយាយតែបញ្ចាក់ដោយរូបភាពមួយនេះ! មាន​រូបភាព

Prang Kannaran បង្ហាញសារដ៏ល្អមួយពីក្របសៀវភៅ ការនិយាយរឿងក្នុងចិត្តដែលជាបទសន្ទនាមួយដ៏ល្អ ក្រោយពីត្រូវបានគេចាប់អារម្មណ៍រឿងទំនាក់ទំនងស្នេហាប្រេះឆា

នៅតែជាប្រធានបទមួយដែលគ្រប់គ្នាផ្ដល់ការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមអ្នកសិល្បៈទំនាក៉ទំនងស្នេហារវាង Prang Kannaran ជាមួយលោក Tong Tophi ថាអ្នកទាំងពីរបានសម្រេចចិត្តបញ្ចប់ផ្លូវដើររួមគ្នាហើយ ហើយមកដល់ពេលនេះរវាងអ្នកទាំងពីរគ្មាននរណាម្នាក់ចេញមកផ្ដល់ចំលើយអោយច្បាស់លាស់នៅឡើយទេ

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថានៅតែស្ថិតក្រោមការតាមដានរបស់ប្រិយមិត្តអ្នកបណ្ដាញសង្គមចំពោះរឿងរ៉ាវស្នេហាររបស់ Pran-Tong ឬមួយអាចជាស្ថិតក្នុងការថយក្រោយមួយជំហានម្នាក់ដើម្បីស្វែងយល់ពីគ្នា បើមើលទៅតាមដំរុយ Young Kanchai ដែលបាននិយាយក្នុងកម្មវិធី ហើយខាង Tong Tophi ដល់ថ្នាក់ពោលពាក្យអគុណដល់សិស្សច្បងភ្លាមៗ កំលាំងចិត្តផ្ញើរជូនអ្នកទាំងពីរពីបណ្ដារអ្នកគាំទ្រទូទាំងប្រទេស

ហើយជាក់ស្ដែង Prang Kannaran បានបញ្ចេញសកម្មភាពដោយបង្ហាញពីសារមួយដ៏ល្អតាមរយៈ IG story ជាសារដែលបានមកពីក្របសៀវភៅ ដែលបានសរសេរប្រាប់ថា ការនិយាយរឿងក្នុងចិត្តជាបទសន្ទនាដែលល្អខ្លាំងណាស់ ផ្ទុយទៅវិញការនិយាយរឿងក្នុងចិត្តមិនមែនសុទ្ធតែល្អទាំងអស់នោះទេ

ទោះជាយ៉ាងណាក៏ជាប្រយោគល្អដែលអាចនិងឆ្លុះបញ្ចាំងបន្ថែមពីទំនាក់ទំនងដ៏ល្អត្រូវតែមានការនិយាយចេញពីរឿងក្នុងចិត្ត

អត្ថបទដោយ : នីត្តា