អត់សង្សាក៏គ្មានបញ្ហា! Bella នាំម៉ាក់ដើរលេងយ៉ាងសប្បាយរីករាយដំណើរកំសាន្ដពេញទៅដោយក្ដីសុខក្នុងជីវិត! មានរូបភាព

ទើបតែមានសកម្មភាពគួអោយស្រលាញ់មកផ្ញើរហ្វេនៗម្ដងទៀត សម្រាប់ពីរនាក់ម៉ាក់កូន តួឯកស្រី Bella Ranee ដែលត្រូវអ្នកម៉ាក់ជាទីស្រលាញ់ surprise ថ្ងៃខួបកំណើត អ្នកម៉ាក់ជាទីស្រលាញ់ទិញកាបូបតម្លៃថ្លៃជូនកូនស្រី ធ្វើអោយនាងស្រែកចង់ផ្ទុះផ្ទះ ពីរនាក់ម៉ាក់កូននេះពិតជាគួអោយស្រលាញ់ណាស់

ហើយក្រៅពីខ្លួនស្អិតជាប់គ្នាហើយ Bella ពេលនេះនៅទំនេររឹតតែស្អាតទ្វេឡើងទៅទៀត មួយរយៈនេះម៉ាក់កូនទៅណាមកណាក៏ទៅជាមួយគ្នាដែរ ដូចជាពេលថ្មីៗនេះ Bella បាននាំម៉ាក់ៗទៅដើរលេង ទៅធ្វើបុណ្យសន្សំកុសលជាមួយគ្នា

After Footer (Active) - damrei Mr1 Zone2

ជាមួយដំណើរកំសាន្ដសប្បាយៗក្នុងខេត្តកាញ់បុរី ម៉ាក់កូនថតរូបគូរដែលអមទៅដោយទេសភាពមានស្ពានមានទឹក ជាច្រើនសន្លឹក ដោយកូនស្រីរូបស្រស់នៅមានសរសេរសារខ្លីៗទៀតថា  “Precious time សុភមង្គលសាមញ្ញៗប្រើជីវិត្តអោយមានតម្លៃ”

ជារូបភាពដើរលេងយ៉ាងសាមញ្ញៗហើយគួអោយស្រលាញ់បំផុត ការដើរលេងដែលពេញទៅដោយស្នាមញញឹមទាំងម៉ាក់ទាំងកូន មើលយូរទៅដូចជាបងប្អូនទៅវិញទេ តែងខ្លួនធម្មតាៗមុខធម្មជាតិមិនតុបតែងលាបម្ស៉ៅប៉ុន្ដែមុខស្អាតណាស់

អត្ថបទដោយ : នីត្តា