អូយឈឺភ្នែកហ្វេនៗអស់ហើយ! Pookluk Fonthip ស្លៀកមួយឈុតនេះហើយធ្វើអោយហ្វេនៗស្រែកព្រាតពេញប្រទេសអេមហួស! មានវីដេអូ
Pookluk Fonthip ប្រហែងរូបភាពដ៏សែនស៊ិចស៊ីក្នុងឈុតពណ៌ទឹកក្រូចដែលមានវាលជារង្វង់ៗពេញទាំងខ្លួន បង្អួតស្បែកសម៉ត់រលោងគ្មានស្លាក់ស្នាមទល់តែសោះ គ្រប់គ្នាញាប់ញ័រអស់ទាំងខ្លួនដោយពីឃើញរូបថតនាង
ស្អាតឡើងរាល់តែថ្ងៃ ស្អាតទ្វេឡើងពិតៗសម្រាប់តួស្រី Pookluk Fonthip ដែលទើបនិងប្រារព្ធពិធីខួបកំណើតកាលពីខែកក្កដាកន្លងមកនេះ រៀបចំជាកម្មវិធីជប់លៀងយ៉ាងកក់ក្ដៅមានមិត្តភ័ក្ដអ្នកស្និតស្នាលមកចូលរួមជូនពរជាច្រើននាក់ ហើយជាពិសេសមាន Mike Pattaradet រូបសង្ហាមកចាំនៅក្បែរខ្លួននិងចូលរួមជូនពរយ៉ាងគួអោយស្រលាញ់ អាចនិយាយបានថាជារូបភាពដែលស្រស់ស្អាតបំផុត
ជាក់ស្ដែងរូបភាពរបស់ Pookluk ក្នុងរឿង wedding, lightning ថាស្អាតណាស់ទៅហើយតែនាងកាន់តែមកអង្រួនបេះដូងអ្នកគ្រប់គ្នាបន្ថែមទៀតជាមួយឈុតពណ៌ទឹកក្រូចសេរ៉ូស្ដើង ថែមទាំងមានវាលរង្វង់ៗផ្នែកខាងមុខ និងចំហៀងខ្លួនទាំងសងខាងទៀត ក្រៅពីនេះបន្ថែមកំដៅអោយកាន់តែដុតរោលរាលឡើងជាមួយស្ទាយថតរូបដ៏ស៊ីអារម្មណ៍របស់នាង ពេលនេះ IG អាចនិងក្លាយជាភ្លើងទៅហើយក៏ថាបានព្រោះហ្វេនៗនាំគ្នាសំរុកចូលទៅជូនមេដៃជូនបេះដូងនិងរូបភ្លើងច្រើនណាស់
អត្ថបទដោយ : នីត្តា