ចង់ស្រក់ទឹកភ្នែក!! នាយកដ្ឋានកែតម្រូវ Update ស្ថានភាពរបស់ pinkysavika ជាមួយម្តាយពេលនៅក្នុងគុក!

បន្ទាប់ពីមានមនុស្សជាច្រើនចោទជាសំនួរថាតើតារាស្រីដែលទើបតែត្រូវចាប់ឃុំត្រូវកាត់សក់ខ្លីតាមបទបញ្ជាផ្ទៃក្នុងដូចជនសាមញ្ញដែលជាអ្នកទោសទេ? ថ្ងៃនេះអគ្គនាយកនៃនាយកដ្ឋានកែតម្រូវបានចេញមុខអធិប្បាយ ពីក្បួនខ្នាត និងស្ថានភាពរបស់តារាស្រីយ៉ាងក្បោះក្បាយ លឺហើយស្ទើរស្រក់ទឹកភ្នែក!
លោកអគ្គនាយកនៃនាយកដ្ឋានកែតម្រូវ បាននិយាយថាមិនថាជានរណាមានឋាន:បុណ្យសក្តិកម្រិតណានោះទេពេលចូលដល់មន្ទីឃុំឃាំងហើយចាំបាច់ត្រូវគោរពតាមក្បួតខ្នាត។ សម្រាប់ស្រីយើងតម្រូវអោយកាត់សក់ត្រឹមក ឬមិនដូចច្នោះទេត្រូវក្បួចសក់អោយស្រឡះកតាមវិន័យអនាម័យ ដោយឡែកសម្រាប់តារាស្រី pinkysavika និងអ្នកម្តាយពុំទាន់បានធ្វើអ្វីនោះទេពីព្រោះអ្នកទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលឃុំរក្សារគម្លាតពិនិត្យសុខភាព។
ទាក់ទងនឹងសុខទុក្ខរបស់តារាស្រី លោកអគ្គនាយកនៃនាយកដ្ឋានកែតម្រូវបានអោយ Update ថាអ្នកទាំងពីរម្តាយកូនមានសភាពធម្មតា មិនឃើញថាស្ត្រែស ឬមានបញ្ហាអ្វីឡើយ។ ទាំងពីរនាក់ធ្វើតាមច្បាប់ទាំងអស់បានយ៉ាងល្អប្រសើរ ភ្ញាក់ម៉ោង 5:30 ព្រឹកញ៉ាំបាយ ហាត់ប្រាណ មើលទូរទស្សន៍ និងជជែកជាមួយអ្នកឃុំខ្លួនដូចគ្នាបានគួរជាទីពេញចិត្តរបស់ភ្នាក់ងារ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា