មិនមែនជា Pinky ទេ!! បើកមុខអ្នកបបួលតារាចម្រៀង jaja_nongpanee ចូលបណ្តាញឆបោក Forex 3D រហូតបាត់បង់អស់ ២០លានបាត!

នៅមិនទាន់ទៅណាឆ្ងាយពីរឿងក្តីឆបោកសង្គមអស់លុយជាង ២០០០លានបាត ហើយបោកមនុស្សជិត ១០០០០នាក់ទូទាំងប្រទេសនោះទេ ពីព្រោះជនរងគ្រោះភាគច្រើនសុទ្ធសឹងជាមនុស្សមានេអាជីពជាសិល្:បករសិល្ប:ការិនី។ តារាចម្រៀងស្រីតម្លៃខ្លួនរយលានកញ្ញា jaja_nongpanee ក៏បានធ្លាក់ក្នុងអន្លង់ចញ្ចោតយកលុយនេះដែល ហើយថ្ងៃនេះយើងដឹងហើយថានរណាជាអ្នកបោកនាងអោយជាប់ច្រវ៉ាន់នេះ ហើយខាតបង់លុយអស់ដល់ទៅ ២០លានបាត។
ត្រូវបានគេអះអាងយ៉ាងច្បាស់ថាមិនមែនជាតារាស្រី Pinkysavika ទេដែលអូសដៃមិត្តរួមសិល្ប:អោយចូលរួម Forex 3D ស្ត្រីដែលអូសទាញ jaja_nongpanee មានឈ្មោះថា “កែមប៉ុម” ជាមិត្តស្រីរបស់តារាម៉ូដែលដែលត្រូវបានគេចាប់ឃុំរួចរាល់។
ជនជាប់ចោទឈ្មោះ “កែមប៉ុម” ប្រើប្រាស់វិធីបោកដោយដំបូងឡើយបបួលទៅធ្វើដើមទ្រូងនៅប្រទេសកូរ៉េ និយាយចុះនិយាយឡើងយកលុយ ២០លានបាតនោះ ទៅវិនិយោកក្នុងច្រវ៉ាក់ Forex 3D របស់មិត្តប្រុសដែលជាតារាម៉ូដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា