ហ្វែនអរគុណតារាស្រី Bella Ranee ដែលបានចែករំលែកវិធីសាស្ត្រឆ្លងអោយផុតជីវិតដែលពោពេញដោយបញ្ហា!

កំពុងស្ថិតនៅក្នុងរយ:ពេលសម្រាកលំហែកាយចិត្តជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់ សម្រាប់កញ្ញា Bella Ranee តួឯកស្រីដែលមុននេះធ្វើការធ្ងន់ណាស់ដើម្បីផ្សព្វផ្សាយខ្សែរភាពយន្តថ្មី ហើយដ្រាម៉ាពាក់ព័ន្ធជាមួយអតីតមិត្តប្រុសដែលក្បត់ចិត្ត។ មានមនុស្សច្រើនណាស់ដែលបានសាកសួរថាតារាស្រីមានវិធីសាស្ត្រអ្វីទើបអាចឆ្លងផុតរឿងខ្មៅៗទាំងអស់នេះបាន? ហើយចុងក្រោយតារាស្រីក៏បានចែករំលែក Tips (គន្លិះ) នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា:
កញ្ញា Bella ផុសរូបដើរចូលរួមធ្វើបុណ្យទានជាមួយអ្នកម្តាយព្រមជាមួយ Caption សសេរថា “Precious time🌅 មានក្តីសុខជាមួយរឿងងាយៗ ហើយប្រើប្រាស់ជីវិតអោយយឺតជាងមុន (មិនចាំបាច់ប្រញ៉ាប់ រុសរាន់ ស្លន់ស្លោរជាមួយអ្វី) 🤍”។
ចាត់ទុកជាចំនុចងាយៗដែលនរណាក៏អាចធ្វើតាមបាន ហើយអាចមានជីវិតដែលរីករាយ មិនបាក់ទឹកចិត្តទោះបីជាកំពុងហត់នឿយជាមួយរឿងលំបាកៗក៏ដោយ ធ្វើហើយដឹងតែមានអារម្មណ៍និងសតិដើម្បីដោះស្រាយបញ្ហាជីវិតបាន។ ហ្វែនៗបានអានហើយនាំគ្នាផ្ញើររូបបេះដូង ❤️❤️ អោយតារាស្រី និងអ្នកម្តាយយ៉ាងច្រើនកុះករ

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា