ថ្ងៃនេះជាថ្ងៃកំណើតរបស់តារាប្រុសកូនសំណប់របស់បុស្តិ៍លេខ៧លោក hussaweee ដែលពិសេសខុសៗពីឆ្នាំមុនៗពីព្រោះគាត់បានចាត់កម្មវិធីឆ្លងថ្ងៃខួបកំណើតជាមួយហ្វែនៗទាំងអស់យ៉ាងកគ្រឹកកគ្រេង។ នៅក្នុងពិធីខួបកំណើតតារាប្រុសឡើងឆាកនិយាយពាក្យក្នុងចិត្តជាច្រើនទាំងអួលដើមករ ដោយក្នុងនោះគាត់បាន Mention លោក Weir19 សិស្សច្បងដែលគាត់មិនបានជិតស្និទ្ធផងដែល។
លោក hussaweee បាននិយាយថាអរគុណហ្វែនខ្លាប់ទាំងអស់ដែលជួយធ្វើអោយខ្ញុំក្លាយខ្លួនពីក្មេងប្រុសឥតបានការ “ថ្ងៃជាជាងផ្សារដែល យប់ដើរវ៉ៃគ្នា” មកជាតួឯកប្រុសដែលមានប្រជាប្រិយភាព មានទ្រព្យសម្បត្តិ និងមានភាពជឿជាក់ដូចសព្វថ្ងៃនេះ។
ខ្ញុំមិនដែលជឿទេថាអាចមានថ្ងៃនេះ ប៉ុន្តែខ្ញុំនៅចាំសម្តីរបស់បង Weir19 ដែលធ្លាប់និយាយដាក់មនុស្សស្និទ្ធស្នាលរបស់ខ្ញុំថា “ម្នាក់នេះឯងនឹងក្លាយជាតួឯកប្រុសបែប Cool Cool ជំនាន់ក្រោយ” ទោះបីមិនបានស្តាប់ដោយផ្ទាល់តែសម្តីរបស់គាត់បានផ្តល់គោលដៅអោយក្មេងឥតក្តីសុបិន្នម្នាក់នេះ ខំប្ររឹងរហូតបានក្លាយជាតួឯកប្រុសដែលគាត់និយាយ។
អត្ថបទដោយ សា