មិនបោះបង់ pinkysavika!! អ្នកដឹកនាំរឿងបុស្តិ៍លេខ៨ និងក្រុមការងារប្រកាសផ្អាកការថតដើម្បីរងចាំតារាស្រី !

អ្នកតាមដានពត៌មានរឿងក្តី Forex 3D ប្រហែលបានដឹងខ្លះៗហើយថាតារាស្រី pinkysavika ត្រូវគេចាប់ឃុំខ្លួនភ្លាមៗដោយមិនដឹងខ្លួន នាងទៅដោយមិនបានអោយសញ្ញា ចូលគេងគុកទាំងមិនបានផ្តាំផ្ញើរអ្នករួមការងារជាច្រើនកន្លែងដែលនាងកំពុងថតផ្សាយ។
មានមនុស្សច្រើនណាស់ដែលបារម្មណ៍អំពីអ្នកដឹងនាំរឿងភាគទាំង ៥ ដែលបានច្រើសរើសយក pinkysavika មកធ្វើជាតួអង្គសំខាន់ ហើយចុងក្រោយនេះម្នាក់ក្នុងចំណោមអ្នកដឹងនាំរឿងល្បីអ្នកនាង “តាយណាតាផុន” បានប្រកាសជាផ្លូវការណ៍ហើយថាពួកគេនឹងមិនបោះបង់ pinkysavika គ្រប់គ្នាសុខចិត្តផ្អាកការថតរឿងមួយសប្តាហ៍ដើម្បីរងចាំតារាស្រីតួអង្គសំខាន់។
រឿង “ดงดอกไม้” របស់ក្រុមហ៊ុន CHANGE2561 ដែលថតបាន ៧០% ហើយរឿង “เรือน ชฏานาง” របស់បុស្តិ៍លេខ៨ដែលទើបតែថតបាន ២៥% នៅមិនទាន់ដកកញ្ញា pinkysavika ចេញពីសាច់រឿងទេព្រោះគ្រប់គ្នានៅសង្ឃឹមថានាងនឹងត្រឡប់មកមានសេរីភាព ក៏ដូចជាអាចធ្វើការវិញបានធម្មតា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា