ឃាត់ចិត្តមិនបាន ១-០!! Hussaweee បញ្ចេញប្រត្តិកម្មពេលតារាស្រីមនុស្សជិតស្និទ្ធ narinnarinrak ផុសរូបស៊ិចស៊ី!
កាន់តែគួរអោយស្រលាញ់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់គូជីន Kem-Mook ដែលទស្សនិកជនគាំទ្រអោយស្រលាញ់គ្នាមែនយ៉ាងពេញទំហឹង។ បន្ទាប់បីប្រកាសថាពេលនេះទំនាក់ទំនងរបស់អ្នកទាំងពីរមានការអភិវឌ្ឍន៍លើសពីមិត្តរួមការងារ ថ្ងៃនេះតារាប្រុសបញ្ចេញអាការ:ជាសង្សារហួងហែងមិត្តស្រីជាសាធារណ: អូសដៃហ្វែនៗចូលជួយយ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្នុងឧកាសថ្ងៃកំណើតរបស់លោក Hussaweee កញ្ញា narinnarinrak បានផុសរូបស៊ីចស៊ីមួយចូលក្នុងអ៊ិនស្តាក្រាមធ្វើអោយមិត្តភក្តិនិងហ្វែនៗភ្ញាក់ផ្អើលហើយនាំគ្នាចូលមកខមមិនជាអ៊ីម៉ូជិ 😱😱 និង🔥🔥🔥 រាប់ម៉ឺនខមមិន។ ងាកមកលើកតួឯកប្រុសគូរបស់នាងវិញគាត់បានចូលខមមិនជាសារសសេរថា ” You នេះម៉ាត់ណាម៉ាត់ហ្នឹងមែន (ជឿជាក់ណាស់)!! ញ៉ាក់សាច់ 👏👏👏” ។
បណ្តាលអោយបរិយាកាសសប្បាយរីករាយមួយកើតមានឡើងនៅលើផុសរបស់កញ្ញា narinnarinrak ព្រោះមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកខមមិនឆ្លងឆ្លើយជាមួយលោក Hussaweee អ្នកខ្លះក៏ចំអន់ថាគាត់កំពុងហួងហែង អ្នកខ្លះសសេរថា “ការហួងហែងដែលមិននិយាយពាក្យថាហួងហែង” ហើយខ្លះទៀតក៏សួរតារាប្រុសថាចុះខ្លួនឯងមាន ៦ ផែកមកបង្អួតដូចគេហើយឬនៅ? ។
អត្ថបទដោយ សា