រួមដៃគ្នាបង្កើតភាពកក្រើក!! MILLI និង Jackson Wang ទំនាក់ទំនាក់កាន់តែស្អិតរមួតទៅណាមកជាមួយគ្នាគ្រប់ពេល!

កំពុងធ្វើអោយចំនួនហ្វែនខ្លាប់គូជីនកើនឡើងជាកំហុកសម្រាប់គូរបស់ Rapper ស្រីថៃ MILLI ជាមួយតារាខេផប់ល្បីលោក Jackson Wang ដែលតែងបង្ហាញវត្តមានរួមគ្នានៅតាមឆាកប្រគុំតន្ត្រីធំៗលំដាប់ពិភពលោកជានិច្ច។ ចុងក្រោយជាលើកទី៤ តារាទាំងពីររួមដៃគ្នាអង្រួនឆាកតន្ត្រីនៅទ្វីអាមេរិកយ៉ាងអស្ចារ្យ និងរ៉ូមែនទិកជាទីបំផុត។
នៅក្នុងកម្មវិធី Head In The Cloud លោក Jackson Wang បានបង្ហាញវត្តមានដែលបានធ្វើអោយអ្នកចូលរួមផ្ទុះសម្រែកហោកញ្ច្រៀវយ៉ាងទ្រហឹងអឺងកងព្រោះគាត់ឡើងមកសម្តែងឆាក “Mind Game” ជាមួយ MILLI ដែលបង្កអោយមានទិដ្ឋភាពគូ រូបភាពរ៉ូមែនទិកជាច្រើនសម្រាប់ហ្វែនៗបានទស្សនាកំសាន្ត។
បច្ចុប្បន្ននេះមហាជនចាប់ផ្តើមគិតថាគូនេះមាន Something ដែលលើពីពាក្យថាមិត្តរួមការងារពីព្រោះគ្រប់ឆាកធំៗដែលមាន Jackson Wang តែងតែមាន Milli ហើយទិដ្ឋភាពក្រោយឆាករបស់ពួកគេទាំងពីរនាក់ស្វីតដូចជាគូស្នេហ៍តារាដែលកំពុងសប្បាយក្នុងការរួមកំលាំងធ្វើព្រឹត្តិការណ៍ធំៗជាមួយគ្នា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា