រកចំនូលបានទាំងនៅក្មេង!! តោះមកមើលប្រែនល្បីដែល “សាយហ្វា-ផាយុ” កូនរបស់តារាស្រី chomismaterialgirl កំពុងកាន់កាប់!
បច្ចុប្បន្នប្រែនផលិតផលល្បីៗទូទាំងពិភពលោកមិនបានសំឡឹងត្រឹមចង់បានតារាស្រី តារាប្រុស មកធ្វើជាអ្នកតំណាងផ្សព្វផ្សាយប៉ុននោះទេ ពួកគេចង់បានរូបភាពថ្មីបែបលក្ខណ:គ្រួសារដើម្បីវាយលុកទីផ្សាបានកាន់តែធំ ហើយមានប្រសិទ្ធភាពជាងមុន។ បច្ចុប្បន្នកូនប្រុសស្រីរបស់តារាល្បីជាច្រើននាក់បានក្លាយជា Influencer (អ្នកមានឥទ្ធិពលលើទីផ្សារ) ហើយសាយហ្វា-ផាយុ កូនប្រុសរបស់អ្នកនាង chomismaterialgirl ក៏បានចូលខ្លួនក្នុងទីផ្សារផ្សព្វផ្សាយផលិតផលរួចរាល់ហើយដែល។
មកទល់ពេលនេះអូន “សាយហ្វា-ផាយុ” កាន់ប្រែនល្បីៗចំនួនបួនផ្សេងគ្នារួមមាន: ផលិតផលខោទឹកនោមម៉ាក Baby Love, ផលិតផលម្សៅទឹកដោះគោម៉ាក #Enfa, ផលិតផលទឹកស៊ីអ៊ីម៉ាក Maggi និងប្រែនសំលៀកបំពាក់ផ្ទាល់ខ្លួនឈ្មោះថា #SaifahBhayu ។
គ្រប់ម្ចាស់ផលិតផលស្ងប់ស្ងែងនូវសមត្ថភាពការងាររបស់កុមារាទាំងពីរ ហើយបន្ទាប់ពីជ្រើសរើសយក សាយហ្វា-ផាយុ ប្រែនទាំងអស់នោះទទួលបានការនិយម ការទុកចិត្តពីសំណាក់អ្នកប្រើប្រាស់ និងទស្សនិកជនកាន់តែខ្លាំងពីព្រោះនរណាៗក៏តាមដាន ហើយស្រលាញ់គ្រួសាររបស់អ្នកនាង chomismaterialgirl ។
អត្ថបទដោយ សា