អត់មានកាដូអោយមែនទែន? Pok បង្ហោះរូបក្នុងបរិយាកាសដ៏សែនកក់ក្ដៅក្នុងថ្ងៃខួបកំណើតរបស់ Margie ភរិយាជាទីស្រលាញ់ប៉ុន្ដែឆ្នាំនេះខ្វះរបស់…..! មានវីដេអូ
ជាគ្រួសារតារាដែលគួអោយស្រលាញ់ខ្លាំងបំផុត សម្រាប់គ្រួសាររបស់តារាសម្ដែងស្រី Margie Rasri និងស្វាមី Pok Passorn ហើយនិងកូនៗទាំងពីរយ៉ាង Mika-Miya ដែលតែងតែមានសកម្មភាពគួអោយស្រលាញ់ មកផ្ញើរហ្វេនៗអ្នកគាំទ្របានញញឹមតាមគ្រប់ពេល
យ៉ាងជាក់ស្ដែងក្នុងថ្ងៃពិសេសថ្ងៃខួបកំណើតភរិយាជាទីស្រលាញ់ អ្នកគាំទ្រក៏បានឃើញរូបភាពដ៏សែនកក់ក្ដៅ និងសាមញ្ញៗក្នុងគ្រួសារ មានការជួបជុំម៉ាក់ប៉ាកូនក្ដីសុខពិតៗ។ ហើយខាងប៉ាៗបានផុសជាវីដេអូក្រោមបរិយាកាសជួបជុំគ្រួសារក្នុងថ្ងៃកំណើតភរិយា ទោះបីឆ្នាំនេះមិនបានរៀបចំធំដុំតែ ក៏អង្គុយញុំបាយជុំគ្នាយ៉ាងមានសុភមង្គល
ហើយនៅមានសារជូនពរពីស្វាមីរូបសង្ហាថា “Happy Birthday na ka teeruk @margie_rasri កាលឆ្នាំមុនជូនកាដូមួយឈុតធំរូចហើយ……ទើបមិនមានកាដូក្នុងរយៈពេល 7ឆ្នាំ គឺធ្វើតាមការព្រមព្រៀង…..ឆ្នាំនេះទើបរៀប omakase នៅផ្ទះមានតែកូនៗរត់លេងជុំវិញ សង្ឃឹមថានិងមានសុភមង្គល សុខភាពល្អរឹងមុំា នៅគូរជាមួយគ្នាបែបនេះរហូតទៅណា muahhh ស្រលាញ់ខ្លាំងណាស់”
អត្ថបទដោយ : នីត្តា