Sririta លាន់មាត់យ៉ាងភ្ញាក់ផ្អើលអាណិតស្វាមីពេលត្រូវសត្វល្អិតខាំហើយខ្លួនប្រែជាឡើង….! មានវីដេអូ

ធ្វើអោយភរិយាស្រីស្អាតលំដាប់តួឯកយ៉ាង Sri Rita Jensen ដល់ថ្នាក់លាន់មាត់ឡើងអាណិតស្វាមី Oh my God!!! នៅពេលបានឃើញស្នាមសត្វល្អិតខាំ ហើយសកម្មភាបដែលបានពោលនិងគឺស្ថិតក្នុងវីដេអូយកមកចែករំលែកក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @sriritajensen ដោយនាងបានថតទុកខណៈពេលនាងនិងស្វាមី រួមជាមួយកូនប្រុសអូន Kawin ទៅដើរលេងសំរាកលំហែកាយជាលក្ខណៈផ្ទាល់ខ្លួន….មុននិងបបួលគ្នាចុះទៅលេងទឹកក្នុងស្រះហែលទឹកជាមួយកូន

ប៉ុន្ដែក្រោយពីលេងសប្បាយរីករាយមិនបានប៉ុន្មានផង ក៏មើលទៅលើស្បែកសៗរបស់ Korn Narongdej ប្រហែលជាត្រូវចិត្តរបស់ស្រមោចនិងមូសខ្លាំង រហូតដល់ជាហេតុធ្វើអោយសាម៉ីខ្លួនត្រូវបានចោមរោមខាំពេញខ្លួន ធ្វើអោយស្បែកសៗក្លាយទៅជាកន្ទូលក្រហមពេញទាំងខ្លួន

After Footer (Active) - damrei Mr1 Zone2

នៅក្នុងវីដេអូយើងនៅបានឮសម្លេងរបស់ Sririta និយាយពីហេតុការណ៍ដែលកើតឡើងចំពោះស្វាមីថា “អូហូ ត្រូវសត្វល្អិតខាំតែម្នាក់ឯងហើយនេះ អ្នកផ្សេងគ្មានសូម្បីតែមួយ មើលៗៗៗ (សើច) គួអោយអាណិតណាស់ ស្អីគេរោមញុំតែម្នាក់និងចឹង អូម៉ាយហ្គត!!!” ធ្វើអោយអ្នកគាំទ្រនាំគ្នាចូលមកបញ្ចេញមតិយោបល់ជាច្រើនព្រោះតែក្ដីព្រួយបារម្ភចង់មើលថែគ្រប់ៗគ្នាតែម្ដង

អត្ថបទដោយ : នីត្តា