ជាការពិតណាស់នៅពេលដែលយើងលឺពាក្យថា «តារា» យើងប្រាកដជានឹកឃើញមុនគេទៅដល់អ្នកដែលតែងខ្លួនហ៊ឺហារ ស្លៀកពាក់បែបស៊ីវិល័យ និងឡូយឆាយ ។ ប៉ុន្ដែតារាស្រីរូបនេះវិញគ្រាន់តែស្លៀកសំលៀកបំពាក់ធម្មតា អាវយឺត ជាមួយខោខូវប៊ូយ និងចងសក់ធម្មតាៗ ក៏ធ្វើអោយតារាស្រីរូបនេះមានភាពលេចធ្លោ និងមានភាពទាក់ទាញយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថាតារាស្រីចិនលំដាប់កំពូលនាង Angelababy ឆ្នាំនេះ នាងមានអាយុ ៣០ ហើយប៉ុន្ដែរូបសម្រស់របស់នាងនៅតែមើលទៅស្រស់ស្អាតបើទោះបីជាលេងខ្លួនបែបសាមញ្ញៗ ក៏មិនបានធ្វើអោយសម្រស់តារាស្រីរូបនេះអន់ថយដែរ។
ប្រិយមិត្តក៏អាចសាកល្បងលេងខ្លួនស្ដាយសាមញ្ញៗ បែបនេះតាម Angelababy ដែរ។
តោះទៅមើលរូបរបស់ Angelababy ពេលតែងខ្លួនបន្ដិចមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ