កុំចេះតែដ្រាម៉ាផ្ដេសផ្ដាសទៀត មកស្ដាប់ Bella និយាយនាងមានក្ដីសុខណាស់នឹងបច្ចុប្បន្ន…..

មិនបាច់នាំគ្នាដ្រាម៉ាផ្ដេសផ្ដាសប្រាប់ថាអាណិត កំសត់ Bella នោះទេ តួឯកស្រីនាង Bella Ranee និយាយដោយខ្លួនឯង ថារូបនាងសព្វថ្ងៃជីវិត Happy មានក្ដីសុខល្អណាស់អរគុណពុកម៉ែបងប្អូនមហាជនអ្នកគាំទ្រទាំងអស់ដែលតែងបារម្ភពីរូបនាង។

ដោយតួឯកស្រីនាង Bella Ranee មួយរយះពេលកន្លងមកនេះតែងត្រូវបានគេចាប់អារម្មណ៍ពីសកម្មភាពរបស់នាងមិនថាថានាងមិនបង្ហោះរូបអ្វីឬសសេរអ្វីនោះទេ តែងត្រូវបានគេនាំយកមកភ្ជាប់ជាមួយរឿងរ៉ាវបែកបាក់ស្នេហារបស់នាងជាមួយអតីតសង្សារតួឯកប្រុសលោក Weir Sukollawat។ ដោយលោក Weir ក៏បានរៀបការនិងគូស្នេហ៍ថ្មីទាក់ទងគ្នាបានមួយឆ្នាំហើយ ថែមពេលនេះមានកូនក្នុងផ្ទៃហើយផងដែរ យ៉ាងនេះហើយនៅតែមានអ្នកនាំយក Bella មកដ្រាម៉ារឿងផ្សេងៗជាមួយអតីតសង្សារថែមទាំងនិយាយថាអាណិតដល់ Bella ប្រហែលត្រូវសង្សារក្បត់ចិត្តទៀតផង។ តែសម្រាប់ខ្លួនរបស់តួឯកស្រីនាង Bella វិញបានប្រាប់ថារូបនាងសព្វថ្ងៃរីករាយនិងជីវិតបច្ចុប្បន្នណាស់ រឿងអតីតកាលដែលកន្លងហួសហើយគឺមិនត្រលប់ក្រោយនោះទេ មួយរយះនេះរូបនាងរវល់នឹងកាងារហើយពេលទំនេរក៏នាំអ្នកម្ដាយដើរកំសាន្ដលំហែរកាយវិញ និងមិនចង់ឆ្លើយសំនួរអ្វីផ្សេងដែលមិនពាក់ព័ន្ធនឹងរូបនាងនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ