នៅតែជារឿងដែលគ្រប់គ្នាចាប់អារម្មណ៍ហើយបារម្មណ៍ពីតារាស្រី Pinkysavika ដែលត្រូវជាប់ឃុំឃាំងដោយមិនមាននរណាអាចចូលជួប សួរសុខទុក្ខបាន។ បន្ទាប់ពីមានបញ្ហាកើតឡើងអ្នកប្រើប្រាស់អ៊ិនធឺណែតចាប់ផ្តើមនាំគ្នាសង្កេតអំពីអាកប្បកិរិយារបស់មិត្តភក្តិ និងអ្នកស្និទ្ធស្នាលរបស់តារាស្រី ហើយថ្មីៗនេះអ្នកនាង Yardthip ត្រូវសង្គមរិះគន់ជាខ្លាំង!
អ្នកប្រើប្រាស់អ៊ិនធឹណែតរិះគន់តារាស្រីថាជាមិត្តភក្តិដែលបាត់មុខឈឺង រត់គេចមិនចង់ពាក់ព័ន្ធ ហើយមិនខ្វល់ខ្វាយពីមនុស្សស្រីដែលនាងហៅថាជាមិត្តភក្តិស្និទ្ធស្នាលបំផុតឡើយ។ ចុងក្រោយអ្នកនាង Yardthip មិនសប្បាយចិត្តចេញមុខមកផុសបកស្រាយនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា:
“ទាក់ទងជាមួយពត៌មានផ្សេងៗ Yard ចង់ប្រាប់ថា Yard ដឹងរឿងដំណាលគ្នាជាមួយអ្នកគ្រប់គ្នា ខ្ញុំមិនទាន់ដឹងថារឿងក្តីនឹងទៅជាយ៉ាងណានោះទេតែសុំផ្តល់កំលាំងចិត្តទៅកាន់ជនរងគ្រោះទាំងអស់។ ក្នុងនាមជាមិត្តភក្តិខ្ញុំកើតទុក្ខខ្លាំងណាស់នៅពេលឃើញមិត្តភក្តិមានបញ្ហាបែបនេះ ខ្ញុំទាក់ទងទៅតាំងតែថ្ងៃដំបូងតែទាក់ទងមិនបានដូច្ចនេះហើយទើបបានផ្ញើរកំលាំងចិត្តតាមសារទៅអោយ Pinkysavika ហើយគិតថាវាមិនចាំបាច់ត្រូវប្រាប់រឿងនោះនៅក្នុងបណ្តាញសង្គមនោះទេព្រោះគិតថាវាអាចធ្វើអោយគ្រប់យ៉ាងកាន់តែយ៉ាប់យឺនជាងនេះ”។
អត្ថបទដោយ សា