ថាសាមញ្ញឬធម្មតាក៏បាន! តែចូលមើលគឺថា…ស្អាតណាស់ បើទោះបីជាឈុតកូនក្រមុំក៏ដោយក៏ IDOL ដាក់…!

ភ្នំពេញ៖ តារាបង្ហាញម៉ូតនិងសម្តែងសិចស៊ីដ៏ល្បីកញ្ញា ស្រីលិ ឬហៅ “អូនម៉ី” ដែលកំពុងល្បីតារាស្រីសិចស៊ីជួរមុខម្នាក់នៅកម្ពុជាហើយ ជាតារាស្រីកំពុងផ្ទុះព័ត៌មានរឿងបែកបាក់ស្នេហាជាមួយសង្សាររបស់នាងដែលឈានដល់ហែកហួរគ្នានៅលើបណ្តាញសង្គម។

ស្របពេលកំពុងតែល្បីបែកបាក់ស្នេហាជាមួយសង្សារចាស់ដែលធ្លាប់ហែលឆ្លងកាត់ស្រលាញ់គ្នាអស់រាប់ឆ្នាំជាយូរហើយនោះ ស្រីលី បែរជាកាន់តែល្បីទទួលតំណែងជាក្លាយទូតសុឆន្ទៈឱ្យក្រុមហ៊ុនជាច្រើន ហើយជាពិសេសនោះ ជាតារាស្រីកំពុងលេចធ្លោមានទីផ្សារជាងមុនទៀត។ អមនឹងដំណឹងៗនិងផ្ទុះព័ត៌មានជាច្រើនហើយនោះ តារាស្រីរូបនេះ បែរជាកាន់តែបង្ហាញសកម្មភាពថ្មីនិងប្លែកជាមុនទៀតហើយ ដោយលើកនេះ គ្រាន់តែថតឈុតកូនក្រមុំពេលល្ងាចបែបបុរាណ មួយនេះ បែរជាត្រូវបានមហាជននិងជាពិសេសកត់សម្គាល់ឃើញថា មានភាពទាក់ទាញ និងសិចស៊ីទៅវិញ ព្រោះឈុតមួយនេះ បានបង្ហាញត្រង់ចំណុចពិសេសដែលប្រុសៗនៅលើលោក ចាំបាច់ត្រូវមើល។

អ្វីដែលពិសេស រូបភាពក្នុងឈុតកូនក្រមុំបែបសិចស៊ីតិចៗបង្អួតសាច់ដើមទ្រូងយ៉ាងទ្រលុកទ្រលុនមួយនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមទៅហើយ សម្រាប់រយៈពេលប៉ុន្មានថ្ងៃនេះ។ រូបភាពស្រស់ស្អាតរបស់ស្រីលិ ដែលមើលទៅទាក់ទាញនិងពេញចិត្តពីសំណាក់ប្រុសៗនេះ ត្រូវបង្ហោះនិងចែកចាយពីគណនីហ្វេសប៊ុកមួយដែលឈ្មោះថា “សំអាងការ អប្សរាទេវីហ្គោល” ។

អមការពេញចិត្ត ចាប់អារម្មណ៍លើ ស្រីលិ ចំពោះឈុតមួយនេះ ក៏ធ្វើឱ្យមហាជនសរសើរចំពោះសំអាងការមួយនេះ ដែលហ៊ានកាត់ឈុតនិងរកឃើញម៉ូតបែបនេះសម្រាប់តារាល្បី ម្នាក់អាចស្លៀកបាន។ មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏សរសើរចំពោះ ស្រីលិ ដែលអាចបង្ហាញសម្រស់និងស្លៀក សូម្បីតែឈុតបែបបុរាណកូនក្រមុំពេលល្ងាចមួយនេះ នាងនៅតែអាចមានចំណុចសិចស៊ីទាក់ទាញ បានបន្ថែមទៀត សមតំណែងជាតារាស្រីសិចស៊ីជួរមុខនៅកម្ពុជាពិតប្រាកមមែន។

សូមរំលឹកផងដែរថា អ្វីដែលមហាជននិងប្រុសៗចាប់អារម្មណ៍ទៅលើតារាស្រី អូនម៉ី គឺរូបនាងស្ថិតនៅក្នុងចំណោមតារាស្រីនិង ក្រុមស្រីស្អាតនៅកម្ពុជាដែលលេចធ្លោពូកែការលេងខ្លួននិងបង្ហាញរូបសម្រស់សិចស៊ីពី បញ្ចេញសាច់ដើមទ្រូងដ៏ទ្រលុកទ្រលន់, គល់ភ្លៅសខ្ចីដ៏ទាក់ទាញ និងរាងរៅស្រឡូនគួរជាទីគយគន់។ ចំណុចល្អៗទាំងព្រមបែបនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ជាពិសេសម្ចាស់ផលិតផលនានា ចង់បាននាងមកថតឲ្យផលិតផលរបស់ខ្លួនឥតដាច់។

តារាសម្តែងល្បីឈ្មោះកញ្ញា Ear-Mengli – ឬហៅ “អូនម៉ី” ឬហៅ “ស្រីលិ” ជាតារាស្រីត្រូវមហាជនចាប់អារម្មណ៍តាំងពីចូលសិល្បៈដំបូងខណៈនាងល្បីជាក្មេងស្រីស្រស់ស្អាតតាំងពីតូចហើយល្បីបង្អួតសម្រស់ដើមទ្រូងដ៏ទ្រឡុកទ្រលន់ ដោយមានការចុះផ្សាយទម្លាយឱ្យដឹងថា ស្រីលិ ជាតារាស្រីមានដើមទ្រូងធំមិនកែកុនឬវះកាត់អ្វីឡើយអាចនិយាយបានថានាងមានរូបសម្រស់និងរូបរាងដើមទ្រូងដ៏ធំពីធម្មជាតិ៕

https://youtube.com/shorts/eQYaZdZxNmA?feature=share

 

អត្ថបទដោយ Renno រូបភាព Facebook