ស្ងាត់ៗ ប្រទះឃើញ Jooe សមាជិកក្រុម Momoland បណ្ដើរគ្នាជាមួយមនុស្សប្រុសមិនស្គាល់មុខម្នាក់

ដូចដែលប្រិយមិត្តដែលជាអ្នកនិយមតាមដានវិស័យ Kpop ដឹងរួចមកហើយថាក្រុមចម្រៀងនារី Momoland គឺជាក្រុមចម្រៀងនារីមួយដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងវិស័យ Kpop នាពេលបច្ចុប្បន្ននេះ ។ ស្រាប់តែថ្មីៗ នេះ រូបថតមួយចំនួនបានចែកចាយពេញបណ្ដាញសង្គម ដោយក្នុងរូបថតនោះបង្ហាញអោយឃើញថាសមាជិកក្រុមនារី Momoland នាង Jooe បានបណ្ដើរគ្នាជាមួយមនុស្សប្រុសមិនស្គាល់មុខម្នាក់ ។

ហើយក៏មានមតិមួយចំនួនបានលើកឡើងថាមនុស្សប្រុសមិនស្គាល់មុខម្នាក់នោះប្រហែលជាមិត្តប្រុសរបស់នាងព្រោះក្នុងរូបថតនោះពួកគេបង្ហាញកាយវិការហាក់ដូចជាស្និតស្នាលនឹងគ្នាដោយ Jooe បានដើរក្រៀកដៃប្រុសមិនស្គាល់មុខម្នាក់នោះ។

រូបថតទាំងអស់នេះបានធ្វើអោយអ្នកគាំទ្រជាច្រើនភ្ងាក់ផ្អើលជាខ្លាំងព្រោះជាធម្មតាតារាដែលនៅកូរ៉េខាងត្បូងតែងតែព្យាយាមលាក់បាំងនូវទំនាក់ទំនាក់ទំនងស្នេហារបស់ខ្លួនប៉ុន្ដែ Jooe ហាក់ដូចជាមិនខ្វល់ពីរឿងអស់ទាំងនោះសោះ។

តោះមកមើលរូបភាពដែលគេថតបានបន្តិចមើល៖

 

ប្រភព៖ Koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ