កំពុងមានភាពរំភើបញាប់ញ័រខ្លាំងបំផុតសម្រាប់រឿង Bad Romeo ពេលនេះសាច់រឿងបានឈានទៅដល់វគ្គទី 11 ហើយ រឿងនេះមានតារាល្បីៗចំនួន 2 ដួងមកសម្តែងជាតួឯកគឺនាង Yaya Urassaya និង Mario Maurer រួមជាមួយនឹងតារាសម្តែងដ៏មានទេពកោសល្យជាច្រើនរូបទៀត។ បន្ថែមពីលើសាច់រឿងដែលមានភាពរ៉ូមែនទិចពោរពេញដោយរសជាតិគ្រប់បែប អ្នកគាំទ្ររឿងភាគជាច្រើនក៏កត់សម្គាល់ដែរថា ទាំងសម្លៀកបំពាក់ គ្រឿងអល្លង្ការរបស់Yaya ក្នុងឈុតនីមួយៗគឺមិនធម្មតា។
ដោយសារនាងនាំម៉ាកល្បីៗជាច្រើនមកបង្ហាញ ជាចង្កោមមកតែម្ដង ដូចជាអាវក្រណាត់ស្វ៊ីសដិត (9,500 បាត) ខោជើងវែង Crepe ខ្សែក្រវ៉ាត់ (7,900 បាត) ចិញ្ចៀនពេជ្រ (95,000 បាត) ក្រវិលពេជ្រទម្លាក់ (185,000 បាត) ស្បែកជើងកែងចោត Kendall ក្នុងទឹកដោះគោ Diamond ($169) ដែលមានតម្លៃសរុបជាង 303,461 បាត




