ជាការពិតទេដែលថា Fan Bing Bing ទៅលួចបង្កើតកូនស្ងាត់ៗ ?

កាលពីថ្មីៗ កន្លងទៅនេះតារាស្រីលំដាប់ជួរមុខរបស់ប្រទេសចិន នាង Fan Bing Bing ត្រូវបានគេហទំព័រពត៌មានប្រទេសចិនមួយបានចុះផ្សាយថាតារាស្រីរូបនេះលួចទៅសំងំកើតកូនស្ងាត់ៗ នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងណានជីង។

ពត៌មាននេះបានធ្វើអោយអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះមានការភ្ងាក់ផ្អើលជាខ្លាំង ព្រោះថាតារាស្រីរូបនេះទើបតែចែកផ្លូវជាមួយមិត្តប្រុសរបស់នាងកាលពីពេលថ្មីៗ ក៏ស្រាប់តែលឺពត៌មានថានាងបែរទៅលួចបង្កើតកូនស្ងាត់ៗ ទៅវិញ។

 

ទោះបីជាពត៌មានក្ដៅគគុកមួយនេះបានផ្សព្វផ្សាយពាសពេញយ៉ាងណាក៏ដោយ ក៏គេមិនទាន់បានឃើញសាមីខ្លួននាង Fan Bing Bing ចេញមុខមកបកស្រាយដើម្បីអោយអ្នកគាំទ្របាត់ចម្ងល់នៅឡើយទេ។​

តែក៏មានអ្នកគាំទ្រមួយចំនួនធំនៅតែមានការជឿជាក់លើតារាស្រីលំដាប់ជួរមុខមួយនេះ ហើយថែមទាំងនិយាយថាពត៌មានទាំងនេះសុទ្ធតែជាពត៌មានប្រឌិតដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះតារារូបស្រីនេះប៉ុណ្ណោះ។

 

 

មិនតែប៉ុណ្ណោះអ្នកគាំទ្រមួយចំនួនរបស់តារាស្រីរូបនេះព្យាយាមរុករករូបភាពរបស់នាងកាលពីពេលដែលនាងទៅទីក្រុងសៀងហៃមុនពេលដែលពត៌មានចុះផ្សាយបានធ្វើអោយអ្នកគាំទ្រជឿជាក់ថានាងពិតជាមិនអាចមានកូន និងបង្កើតកូនបានដូចអ្វីដែលប្រភពពត៌មានបានចុះនោះឡើយ។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែសង្ឃឹមថាតារាស្រីរូបនេះនឹងចេញមុខមកបកស្រាយអោយបានច្បាស់។

អត្ថបទដោយ៖ ស្រីពេជ្រ