ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះ តារាកំប្លែងដែលជាប្អូនស្រី នាយចយ កញ្ញា កាចុប បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ជាមួយការតុបតែងខ្លួនបែបកូនក្រមុំក្នុងពេលរៀបការ មើលទៅពិតជាប្លែកខ្លាំងណាស់។
យ៉ាងណាមិញស្រាប់តែពេលនេះ កាចុប បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ម្ដងទៀត ក្រោយពេលដែលនាងបានផ្លាស់ប្ដូរស្ទាយ៍រៀបចំខ្លួន ដោយតុបតែងខ្លួនបែបសម័យ ជាមួយនិងការផាត់មុខយ៉ាងប្លែក មើលទៅពិតជាគួរឲ្យទាក់ទាញ់ខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនសរសើរដល់ការតុបតែងខ្លួនរបស់តារាកំប្លែកស្រីរូបនេះ បើទោះបីជាសម្រស់ពីធម្មជាតិបែបណាក៏ដោយ ក៏នាងនៅតែរៀបចំខ្លួនគួរឲ្យចាប់អារម្មណ៍បានដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី