ផ្អែមល្ហែមណាស់! ទោះបីជាវ័យខុសគ្នា១២ឆ្នាំក៏ដោយ ក៏ស្នេហារវាង New និង Now សមគ្នាដែរ!

ពិតណាស់ទំនាក់ទំនងស្នេហារវាងតារាសម្តែងប្រុស New Wongsakorn និងតារាសម្តែងស្រី Now Tisanart កំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ទោះបីជាវ័យរបស់អ្នកទាំងពីរខុសគ្នារហូតដល់ទៅ១២ឆ្នាំក៏ដោយ។

យ៉ាងណាមិញពីមួយថ្ងៃទៅមួយថ្ងៃ គេតែងតែឃើញគូស្នេហ៍មួយគូនេះបង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងគ្នាជារឿយៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនអ្នកទាំងពីរខ្លាំងណាស់។

លើសពីនេះទៅទៀត New ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតថា អាយុវាមិនមែនជាឧបសគ្គសម្រាប់សេចក្តីស្នេហារបស់ពួកលោកនោះទេ ម៉្យាងវិញទៀតមកទល់ពេលនេះលោកស្រលាញ់គ្នារយៈពេល៦ឆ្នាំហើយ ហើយគ្រួសារទាំងសងខាងក៏បានដឹងលឺពីទំនាក់ទំនងនេះផងដែរ៕

អត្ថបទដោយ៖សុីវលី