ថ្មីៗនេះ Great Warintorn, Toey Pongsakorn, និង Namtarn Pichukkana បានចូលរួមសិក្ខាសាលាសម្តែងសម្រាប់រឿងភាគថ្មីរបស់ពួកគេ។ នោះជាគម្រោងដ៏អស្ចារ្យមួយព្រោះ Great Warintorn និង Namtarn Pichukkana មិនធ្លាប់សម្តែងជាមួយគ្នាពីមុនមក។ គួរបញ្ជាក់ផងដែរថា រឿងនេះនឹងមានតួឯកប្រុសសង្ហា២រូប ដែលមានសមត្ថភាពខ្លាំង។
គួរឲ្យដឹងដែរថា Toey Pongsakorn និង Namtarn Pichukkana ដើរតួជាគូស្នេហ៍ក្នុងរឿង “Prakasit Kammathep” ឆ្នាំ 2018 ។ វាជាលើកទី២ហើយសម្រាប់ពួកគេ ដែលធ្វើការរួមគ្នាក្នុងរឿង។ ទោះជាយ៉ាងណាក៏ដោយ ចំណងជើង និងព័ត៌មានលម្អិតនៃគម្រោងនាពេលខាងមុខនេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតអំពីបញ្ហានេះ។
After Footer (Active) - damrei Mr1 Zone2
Eriya



