មិនសរសើរមិនបាន! អ៊ុន សុធា បង្ហាញពានរង្វាន់ជាច្រើនដែលលោកទទួលបាន!

លោក អ៊ុន សុធា គឺជាតារាសម្ដែងប្រុសជួរមុខ ដែលបានប្រលូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយ ហើយមកទល់ពេលនេះប្រជាប្រិយភាពរបស់លោកនៅតែមានមានច្រើនដដែល ហើយចំពោះការបង្ហាញមុខក្នុងខ្សែភាពយន្តក៏នៅតែមានជាបន្ដបន្ទាប់ផងដែរ។

យ៉ាងណាមិញកាលពីប៉ុន្មានម៉ោងមុននេះ តារាសម្ដែងប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល នៅពេលដែលលោកបានបង្ហោះរូបភាព ពានរង្វាន់ជាច្រើនដែលលោកទទួលបានតាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក អ្វីដែលពិសេសនោះគឺលោកថែមទាំងមានពានរង្វាន់ប្រកួតប្រជែងនៅក្រៅស្រុកថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនសរសើរដល់ទេពកោសល្យរបស់លោក អ៊ុន សុធា និងការតស៊ូក្នុងវិស័យសិល្បៈ ពុំពារគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី