បណ្តាញសង្គមជាពិសេសអ៊ិនស្តាក្រាម និង Twitter កំពុងផ្ទុះជាមួយរូបភាពរបស់តារាស្រីល្បីនៅប្រទេសកូរ៉េខាងត្បូងជាមួយពាក្យថា “អបអរសាទ!!” ព្រោះចុងក្រោយនេះកញ្ញា lalalalisa_m សមាជិកក្រុម Blackpink ឈ្នះបានពានរង្វាន់ដែលសំខាន់បំផុតសម្រាប់វិស័យ K-POP។
កញ្ញា លីស្សា និងសមាជិកក្រុមទាំងអស់បានធ្វើដំណើរទៅទីក្រុង New Jersey ដើម្បីចូលរួមសម្តែង Show ពិសេស អោយកម្មវិធីប្រកួតប្រជែងយករង្វាន់ ហើយដែលគួរអោយសប្បាយចិត្តបំផុតនោះគឺ lalalalisa_m របស់យើងបានក្លាយជាតារាស្រីដែលឈ្នះពាន MTV Video Music Awards ឬ VMAs 2022។
សមាជិកបីនាក់ទៀតត្រេកអរចំពោះភាពជោគជ័យដែលប្អូនស្រីទទួលបានរហូតយំតាម ធ្វើអោយក្រុមអ្នកគាំទ្រឬ Blinks រំភើប រញ្ជួយចិត្តតាម ហើយបាននាំគ្នាយកបរិយាកាសល្អៗទាំងនោះមកផុសពាសពេញបណ្តាញសង្គមរហូតក្លាយជាប្រធានបទដែលល្បីបំផុតក្នុងព្រឹកថ្ងៃទី ២៩ ខែសីហានេះ។ Congratulation lalalalisa_m !!
អត្ថបទដោយ សា