លេងអញ្ចឹងហ្មង! Yaya និយាយលែងចេញ ក្រោយ Nadech ភ្លាត់មាត់ហៅនាងបែបនេះនៅមុខអ្នកកាសែត!(មានវីដេអូ)

​​ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះលោក Nadech និង កញ្ញា Yaya បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈការបង្ហាញភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនេះតែម្ដង។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងទប់សំណើចមិនបាន ក្រោយពេលឃើញគ្រប់គ្នាបានឃើញវីដេអូមួយ ខណៈអ្នកទាំងពីរកំពុងផ្ដល់បទសម្ភាសន៍ ស្រាប់តែលោក Nadech ភ្លាត់មាត់ហៅកញ្ញា Yaya ថា «អូនសម្លាញ់» ធ្វើឲ្យ Yaya ស្រឡាំងគាំងរកពាក្យអ្វីនិយាយមិនចេញតែម្ដង។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលអ្នកគាំទ្រគ្រប់គ្នាបានលឺលោក Nadech ហៅ Yaya ថា «អូនសម្លាញ់» នៅមុខអ្នកកាសែតបែបនេះ ពិតជាផ្អែមល្ហែងខ្លាំងណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី