នោះ! តារាស្រីវ័យក្មេង Kim SoHyun ប្រាប់ថា 20 ឆ្នាំហើយមិនធ្លាប់មានស្នេហាទេ

ជាតារាស្រីវីយក្មេងដែលកំពុងមានឈ្មោះបោះសំឡេង និងធ្លាប់បានសម្ដែងក្នុងរឿងមនោសញ្ចេតនាជាច្រើន ស្រាប់តែកាលពីថ្ងៃទី  ៣ ខែ កញ្ញា កន្លងទៅថ្មីៗ នេះ Kim SoHyun បានផ្ដល់បទសម្ភាសនៅក្នុងហាងកាហ្វេមួយកន្លែងក្នុងតំបន់ Jongno-Gu នៃទីក្រុងសេអ៊ូលថា នាងមិនធ្លាប់ដែលមានទំនាក់ទំនងស្នេហាជាមួយនិងបុរសណាម្នាក់នៅឡើយទេ។

នៅក្នុងបទសម្ភាសនោះអ្នកកាសែតបានសាកសួរនាងថា ជាការពិតដែលទេថា កញ្ញារូបស្រស់នេះមិនដែលមានទំនាក់ទំនងស្នេហាពីមុនមក?

មិនបង្អង់យូរនាងក៏បានឆ្លើយតបថា៖ ខ្ញុំទើបតែមានអាយុ ២០ ឆ្នាំ វាមិនប្លែកទេដែលខ្ញុំមិនធ្លាប់មានសង្សារ ។ អារម្មណ៍ស្នេហាមាននៅពេលដែលខ្ញុំថតរឿងព្រោះដើម្បីអោយការសម្ដែងបានល្អ តែអារម្មណ៍អស់ទាំងនោះក៏បាត់អស់ទៅវិញពេលដែលថតចប់។

នាងក៏បានបញ្ជាក់ទៀតថា បើនាងចាប់អារម្មណ៍និងអ្នកណា នាងប្រាកដជាសារភាពមិនខាន តែនៅពេលនេះនាងមិនទាន់ជួបនឹងបុរសដែលនាងពេញចិត្តនៅឡើយទេ។ គួរបញ្ជាក់ផងដែរនៅពេលនេះរឿងភាគរបស់ Kim SoHyun ដែលមានចំណងជើងថា «Love Alarm» ក៏កំពុងតែចាក់បញ្ចាំងនៅប្រទេសកូរ៉េ និងទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រ។

ប្រភព៖ SBS

អត្ថបទដោយ៖ ស្រីពេជ្រ