បានក្លាយជាដ្រាម៉ាដែលមនុស្សនៅក្នុងបណ្តាញសង្គមនាំគ្នាចូលខមមិនសម្តែងមតិយោបល់មួយរំពេចបន្ទាប់ពីអ្នកម្តាយថ្មីថ្មោង duearisara ប្រកាសនៅក្នុងកម្មវិធី Youtube ប្រាប់អំពីមូលហេតុថាហេតុអ្វីគ្រួសាររបស់ពួកគេព្រមបង្ហាញមុខកូនប្រុសអោយគ្រប់គ្នាមើលជាសាធារណ: ដោយអះអាងថាវាជាគំនិតរបស់យើងផ្ទាល់មិនបានមានចេតនាតាវ៉ាដល់អ្នកដែលបិទមុខកូននោះឡើយ។
បណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតដែលស្គាល់តារាៗដែលមិនបង្ហាញមុខកូនទាំងឡាយមិនពេញចិត្តហើយផុសនិយាយអវិជ្ជមានដាក់អ្នកនាង duearisara ។ ចូលដល់ EP. បន្ទាប់ តារាស្រីបាននាំយកមកផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុកដើម្បីអោយហ្វែនៗជួយគាំទ្រទស្សនា ដោយបានសសេរ Caption ថា” EP.នេះគឺជា “คหสต” (คหสต=មតិយោបល់ផ្ទាល់ខ្លួន) វាជាស្តាលយ៍ វិធីសាស្ត្រ និងរបៀបរបបដែលយើងជ្រើសយកមកចិញ្ចឹមកូនប្រុសរបស់យើង…
យើងគ្រប់គ្នាជឿថាជនជាតិថៃនឹងយោគយល់អធ្យាស្រ័យព្រោះកន្លងមកទាំងអស់គ្នាក៏ជួយគាំទេ duearisara អោយឆ្លងផុតរឿងរ៉ាវមិនល្អជាច្រើនមកដោយភាពជោគជ័យរហូតចុងក្រោយអាចក្លាយជាម្តាយរបស់មនុស្សដូចសព្វថ្ងៃនេះ។ សូមជួយចូលទៅទស្សនាអោយបានច្រើនគ្នាណា សម្រាប់អ្នកមាត់ច្រើន(និយាយមិនល្អ) មិនបាច់បារម្មណ៍ទេខ្ញុំចេះមើលកូនរបស់ខ្ញុំហើយ។ បន្ទាប់មកមានអ្នកតាមដានម្នាក់ចូលខមមិនថា “ជួយទៅចាត់ការពួក អ្នកមាត់ច្រើន(និយាយមិនល្អ) នៅក្នុង Twitter ពួកគេខ្លាំងដៃណាស់នៅទីនោះ” តារាស្រីក៏បានចូលឆ្លើយឆ្លងថា “ខ្ញុំមិនបានលេង Twitter ទេតែចង់ផ្តាំអោយជួយទៅប្រាប់ផងថា បើបានជួបខ្ញុំសូមចូលមកនិយាយកណ្តាលមុខខ្ញុំមក” ។
អត្ថបទដោយ សា