បានក្លាយជាប្រធានបទមួយទៀតដែលកំពុងទទួលបានបានយកចិត្តទុកដាក់ពីសំណាក់សង្គមជាពិសេសបណ្តាលអ្នករស់នៅក្នុងបណ្តាញអ៊ិនធឺណែត ដោយចុងក្រោយនេះតារាស្រី duearisara ប្រដៅអ្នកលេងហ្វេសប៊ុកមួយចំនួនយ៉ាងចាស់ដៃនៅក្នុងផេកផ្លូវការណ៍របស់ខ្លួន ដែលអាចនិយាយបានថាឈឺចាក់ដោតដល់បេះដូងតែម្តងហើយលើកនេះ!

រឿងចាប់ផ្តើមពីពេលដែលអ្នកម្តាយថ្មីថ្មោងនិយាយអធីប្បាយហេតុផលដែលនាងព្រមបញ្ចេញមុខកូនប្រុសជាទីស្រលាញ់អោយមហាជនបានឃើញគ្រប់គ្នាដោយមិនលាក់លាម ដោយបានឆ្លើយថា “ពួកយើងគ្រាន់ជាមនុស្សធម្មតា ចង់ប្រើជីវិតបែបដែលយើងចង់បាន មិនមែនជាតារាហូលីវូដដែលត្រូវបិទបាំងមុខកូនព្រោះដើម្បីរក្សាភាពឯកជននោះទេ”។ ដែលបណ្តាលអោយហ្វែនខ្លាប់របស់តារាស្រីមួយចំនួនដែលបិទមុខកូនមិនពេញចិត្តហើយបានចូលមកខមមិនថាអោយថា “ចឹងបានមិនអាចក្លាយជាតារាហូលីវូដ… (ផ្សេងៗទៀតដែលមិនសូវពិរោះស្តាប់)។

តារាស្រីមិនបណ្តោយអោយមនុស្សមាត់ល្អទាំងនោះនិយាយអាក្រក់ហើយសប្បាយចិត្តឡើយ នាងបានផុសចូលហ្វេសប៊ុកផ្លូវការណ៍អោយពួកគេបានអានហើយកកឈាមយ៉ាងវែងអន្លាយថា “អូ..អូ..សំណប់ចិត្តខ្ញុំដឹងខ្លួនចាស់!! ដូចច្នេះហើយទើបប្រាប់ថាខ្ញុំមិនមែនជាតារាហូលីវូដ សំណប់ចិត្តស្តាប់ភាសាថៃមិនយល់មែនទេ?!…អាដែងណែក! (ហើយពាក្យប្រដៅជាអត្ថបទវែង) ហើយក៏បញ្ចប់ដោយ ចប់ណា!! ឈប់មាត់ច្រើនណា!! យកពេលទៅអភិវឌ្ឍន៍ខ្លួនឯងខ្លះផង!
អត្ថបទដោយ សា



