អាប់ដេតស្ថានភាពរបស់កញ្ញា pinkysavika ដែលពេលនេះកំពុងត្រូវគេឃុំខ្លួនព្រោះរឿងក្តី Forex 3D ដែលបោកប្រាស់ប្រាស់ប្រជាជនជាង ១០០០០នាក់ យកប្រាក់គេអស់ជាង ២០០០០លានបាត។ ចុងក្រោយនៅថ្ងៃទី ៣១ ខែសីហា តារាស្រី boompanathda បានបង្ហើបនៅក្នុងកម្មវិធី “ตกมันส์ บันเทิง” ថាតារាស្រីបានផ្ញើរសារតាមរយ:អ្នកដែលអាចជួបនិយាយជាមួយនាងបាន មកកាន់ទស្សនិកជនតាមគេហដ្ឋានថា:
“ពាក់ព័ន្ធជាមួយពត៌មានទាំងអស់ដែលនិយាយអំពីតារាស្រី នាងជាសាមីខ្លួនមិនអាចចេញមកអធិប្បាយដោយខ្លួនឯងបានឡើយនាពេលនេះព្រោះកំពុងស្ថិតក្នុងដំណាក់កាលពិចារណារៀងក្តី ប៉ុន្តែសូមគ្រប់គ្នាមេត្តាកុំស្តាប់ពត៌មានណាមួយតែម្ខាង សូមមេត្តាតាមដានពត៌មាដោយយកចិត្តទុកដាក់និងការពិចារណាខ្ពស់ ពត៌មានដូចជាបែកអូហូរជាស្ទឹងច្រើនណាស់បច្ចុប្បន្ន…
…ចំណែកឯកសាដែលគេដាក់ប្តឹងកញ្ញា pinkysavika វាមិនពាក់ព័ន្ធនឹងរឿងដែលមានសសេរនៅលើពត៌មានផ្សេងៗឡើយ នាងធ្វើបានត្រឹងរងចាំអោយក្រសួងយុត្តិធម៌កាន់ពិចារណាហើយកាត់ក្តីតាមច្បាប់និងភាពជាក់ស្តែងតែប៉ុននោះ បើនាងខុសមែននាងនឹងរីករាយទទួលកំហុសទាំងអស់។ ចុងក្រោយនាងប្រាប់ថាសភាពចិត្តរបស់នាងនៅរឹងមាំនៅឡើយទេ នាងទទួលបានការមើលថែរក្សាយកចិត្តទុកដាក់ពីសំណាក់ហ្វែនៗនៅទីនោះយ៉ាងល្អ ហើយថ្ងៃទី ១ កញ្ញាស្អែកនេះ ជាថ្ងៃដែលនាងត្រូវកាត់សក់ហើយ”។
អត្ថបទដោយ សា