តារាប្រុស boy_pakorn បើក Timeline ប្អូនស្រីជួបឧបទវហេតុនៅសាលារៀន!

អូនវ៉ាន់ម៉ៃសំខាន់ណាស់នៅក្នុងគ្រួសារ នាងជាកែវភ្នែក ជាបេះដូងរបស់ផ្ទះ របស់បងប្រុសទាំងបីនាក់ និងរបស់អ្នកម្តាយ។ តាំងពីតូចរហូតមកទល់ពេលនេះអ្នកទាំងបួនយកចិត្តទុកដាក់ មើលថែរក្សារប្អូនស្រីពៅមិនអោយមានរឿងអ្វីកើតឡើងចំពោះប្អូនឡើយ ទើបតែថ្មីៗនេះដែលមានហេតុការណ៍មិនល្អចំពោះអូនវ៉ាន់ម៉ៃដែលធ្វើអោយបងៗ និងម្តាយបារម្មណ៍ជាខ្លាំង។
លោក boy_pakorn ជាមនុស្សដែលទៅដល់កន្លែងកើតហេតុហើយបាននាំប្អូនស្រីមកមន្ទីពេទ្យពិនិត្តយនិងព្យាបាលបានទាន់ពេលវេលា។ អូនវ៉ាន់ម៉ៃកើតឧបទវហេតុនៅសាលាធ្វើអោយឆ្អឹងជើងបាក់ត្រូវពាក់ប៉ង់ស៊ីម៉ង់មួយខែពេញ បណ្តាលអោយសមាជិកក្នុងក្រុមគ្រួសារទាំងអស់បារម្មណ៍ ហើយចែកវេនគ្នាមើលថែយ៉ាងយកចិត្តទុកដាក់មិនអោយឃ្លាតសូម្បីមួយជំហ៊ាន។
បន្ទាប់ពីអាការ:បានធូរស្បើយតារាប្រុសបានយក Timeline របស់ប្អូនស្រីមកផុសអាប់ដេតអោយហ្វែនៗបានដឹងដោយមានទាំងរូបភាពនិងសារសសេរថា “ថាមឡាញរបស់អូនវ៉ាន់ម៉ៃ #mywm 🤍❤️😅”

រូបទី១: រៀនញញឹម ជើងដើរមិនរួចតែចិត្តនៅតស៊ូ ✌🏼
រូបទី២: រងចាំជួបពេទ្យបែប សប្បាយៗ ដោយជឿថាបន្តិចទៀតជាហើយ 😎
រូបទី៣​: ហើម 👽
រូបទី៤​: ឆ្អឹងហោះ 🦴
រូបទី៥​: ដឹងខ្លួនថាត្រូវពាក់ប៉ង់ស៊ីម៉ង រត់មិនបានច្រើនថ្ងៃ 555555 😿
រូបទី៦​: បងប្រុសមិនបានការ 😅
រូបទី៧​: មានអ្នកបម្រើបន្ថែម 🥸
រូបទី៨: ប្រាប់ថាស្រួលខ្លួនខ្លាំងព្រោះមិនចាំបាច់ដើរ🤪
រូបទី៩: គេងរៀងប៉ាដោយ
រូបទី១០: សប្បាយចិត្តបំផុត ភ្លេចថាខ្លួនឯងដើរមិនរួច 😌😌

#1ខែទៀតបានដើរបាន

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា