តារាស្រី ladiiprang ហើមភ្នែក ធ្វើអោយហ្វែនៗបារម្មណ៍ថានាងយំព្រោះរឿងបែកបាក់ស្នេហា!

បានចេញមុខអោយសម្ភាសន៍ប្រកាសប្រាប់ថាបែកគ្នាមែនទែនហើយសម្រាប់គូស្នេហ៍របស់កញ្ញា Ladiiprang និងលោក​ Twopee ដែលសម្រេចបញ្ចប់ទំនាក់ទំនងស្នេហា ១០ ឆ្នាំមុខថ្ងៃមង្គលកាបានមកដល់។ ប៉ុន្តែរឿងទាំងអស់មិនបានបញ្ចប់ត្រឹមការចេញមុខមកប្រាប់ត្រង់ៗនោះឡើយ ព្រោះទាំងហ្វែនខ្លាប់ ទាំងលោកតូងនៅតែចង់អោយតារាស្រីត្រឡប់មករកគូដណ្តឹងវិញ។
ចុងក្រោយទស្សនិកជនបារម្មណ៍ជាខ្លាំងក្រោយពេលបានឃើញកញ្ញា Ladiiprang នៅក្នុងសភាពហើមភ្នែកដូចទើបតែបានយំពេញមួយយំ។ ទាំងអស់គ្នាកង្វល់ចិត្តថាតារាស្រីខូចចិត្ត ហើយស្រក់ទឹកភ្នែកព្រោះពាក្យពេជ្យ រឿងដ្រាម៉ា និងស្ថានភាពតានតឹងមួយចំនួនបន្ទាប់ពីសម្រេចចិត្តចែកផ្លូវជាមួយតារាប្រុស។
បច្ចុប្បន្នទោះបីមិនទាន់ដឹងពីមូលហេតុពិតប្រាកដថាហើមភ្នែកដោយសាអ្វី ហ្វែនៗទាំងអស់គ្នាបានចូលទៅផ្តល់កំលាំងចិត្ត លើកទឹកចិត្តនិងនាំគ្នាផ្ញើរក្តីស្រលាញ់ ផ្ញើរបេះដូងអោយកញ្ញា Ladiiprang យ៉ាងច្រើនសន្ធឺកសន្ធាប់ដោយសង្ឃឹមថាយ៉ាងហោចណាស់វាក៏អាចជួយអោយនាងសប្បាយចិត្ត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា