ចៃដន្យមែន! តារាថៃ Ning និង Woonsen ស្លៀកឈុតដូចគ្នាចូលរួមកម្មវិធីតែមួយ តោះទៅមើលនរណាស្អាតជាង!(មានរូបភាព)

កាលពីពេលថ្មីៗនេះ មានរឿងគួរឲ្យចាប់អារម្មណ៍មួយកើតឡើង គឺតារាសម្តែងស្រីទាំងពីរដួង Ning Panita និង Woonsen Virithipa បានចូលរួមកម្មវិធីជាមួយនិងគ្នា តែបែរជាចៃដន្យស្លៀកពាក់ឈុតដូចគ្នាថែមទៀតផង។

ក្នុងនោះផងដែរ តារាទាំងពីរដួងនេះ បានស្លៀករ៉ូបរឹបរាងខ្លីពណ៌បៃតង ដូចគ្នាប៉េះដាក់ គ្រាន់តែ Woonsen បានពាក់អាវក្រៅពណ៌លឿងមួយទៀតពីលើ ដើម្បីកុំឲ្យដូចគ្នាពេក ហើយរីឯរូបសម្រស់របស់អ្នកទាំងពីរវិញ មើលទៅគឺស្រស់ស្អាតខ្លាំងណាស់ នៅក្នុងឈុតនេះ ពោលគឺមិនចាញ់គ្នាប៉ុន្មាននោះទេ។

លើសពីនេះទៅទៀត ដោយសារតែហួសចិត្តខ្លាំងណាស់ តារាស្រី Ning Panita ក៏បានបង្ហោះរូបភាព ក្នុងអីុនស្ដារក្រាមនាង និងភ្ជាប់សារមួយឃ្លារថា៖

After Footer (Active) - damrei Mr1 Zone2

«ចៃដន្យ @vjwoonsen កម្មវិធីនេះខ្ញុំសូមចាញ់ ប៉ះអ្នកណាមិនប៉ះ បែរជាមកប៉ះគ្នាជាមួយ Woon»៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី