ស្អាតណាស់! តារាវ័យក្មេង ឈូឈូ តែងខ្លួនក្នុងឈុតប្រពៃណី នរណាឃើញក៏លង់ដែរ!(មានរូបភាព)

ជាការពិតណាស់ ប្អូនស្រី អាង សុជាតា ហៅឈូឈូ បច្ចុប្បន្ននេះ កំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈទេពកោសល្យសិល្បៈដែលប្អូនបង្ហាញក្នុងរឿងភាគជាច្រើន អ្វីដែលពិសេសនោះគឺប្អូនថែមទាំងមានរូបសម្រស់ស្អាតស្អាតពីធម្មជាតិ គួរឲ្យសរសើរទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ​ប្អូនបានធ្វើឲ្យមហាជនជាច្រើន កាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញ ប្អូនតុបតែងខ្លួននៅក្នុងឈុតប្រពៃណី មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន នរណាឃើញក៏សរសើរ និងលង់ជាមួយសម្រស់របស់ប្អូនស្រីដែរ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលគ្រប់គ្នាបានឃើញ ប្អូនស្រី ឈូឈូ បង្ហាញខ្លួនក្នុងឈុតប្រពៃណីបែបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី