បានក្លិនស្នេហាថ្មីថ្មោង!! អ្នកប្រើប្រាស់អ៊ិនធឺណែតកំពុងចាប់បានតម្រុយគូរបស់តួឯកប្រុស bbrightvc និងតារាស្រីសិស្សប្អូន chanyamcclory!

ផ្ទុះភាពល្បីល្បាញខ្លាំងជាងគេបំផុតសម្រាប់តារាប្រុស bbrightvc ដែលប៉ុន្មានឆ្នាំចុងក្រោយនេះគាត់ទទូលបានសំឡេងគាំទ្រច្រើនជាងគេច្រើនបំផុតនៅក្នុងប្រទេសថៃ និងមានអ្នកតាមដាន ១៦លាននាក់ចាត់ទុកជាចំនួនដែលវ៉ាដាច់គេឯងក្នុងប្រទេស។ រឿងអាជីពការងារហ្វែនៗរបស់តារាប្រុសបានដឹងយ៉ាងច្បាស់គ្រប់ពេលថាគាត់ធ្វើអ្វីនៅទីណា ប៉ុន្តែរឿងស្នេហាមិនដែលមានអ្នកបានដឹងឡើយព្រោះកន្លងមកលោក bbrightvc មិនដែលចេញមុខនិយាយឬបង្ហាញចំនុចសង្ស័យអ្វីឡើយ។
រហូតមកទល់ចុងឆ្នាំនេះចាប់ផ្តើមមានផេកល្បីៗចេញនិយាយអំពីរឿងបេះដូងរបស់តារាប្រុសជាបណ្តើរៗ ហើយចុងក្រោយនេះម្ចាស់ខ្លួនផ្ទាល់ចាប់ផ្តើមផុសរូប ផុស Story ពាក់័ព័ន្ធជាមតារាស្រីស្រស់ស្អាតទើបចាប់ផ្តើមព្រលូកក្នុងវិស័យសិល្ប:កញ្ញា​ chanyamcclory។ អ្នកទាំងពីរព្រមជាមួយមិត្តភក្តិក្នុងក្រុមពីរនាក់ទៀតបាននាំគ្នាទៅកំសាន្តនៅសារមន្ទី MOCA Museum of Contemporary Art នាំអោយមានរូបភាពផ្អែមល្ហែមជាច្រើនផ្ទុះចេញឡើងនៅក្នុងបណ្តាញសង្គម។
បណ្តាលអោយផេកតាមដានជីវិតផ្ទាល់ខ្លួនរបស់តារាប្រាកដចិត្តហើយនាំគ្នាផុសជាសារថា “បានក្លិនស្នេហារបស់តួឯកប្រុសដែល HOT បំផុតរបស់ប្រទេសថៃ” ដោយមានអ្នកប្រើប្រាស់អ៊ិនធឺណែតច្រើនណាស់ចូលមកខមមិនរូបភាពដែលកញ្ញា chanyamcclory និងលោក bbrightvc ពាក់ព័ន្ធគ្នា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា