បែកភ្នែក! តារាជើងថា Took Duentem វ័យ៦០ឆ្នាំហើយ តែស្ទីលលេងខ្លួនមួយនេះក្មេងៗសុំចាញ់!(មានរូបភាព)

តារាសម្ដែងជើងចាស់ថៃ អ្នកស្រី Took Duentem ត្រូវបានមហាជនជាច្រើនចាត់ទុកអ្នកស្រី ថាជាតារាសម្ដែងជើងចាស់ដែលមានអ្នកគាំទ្រជាច្រើន ទោះបីជាអ្នកស្រីចូលប្រឡូកក្នុងវិស័យសិល្បៈជាង៣០ឆ្នាំមកហើយក៏ដោយ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ អ្នកស្រី Took Duentem បានធ្វើឲ្យហ្វេនៗក្នុងបណ្ដាញសង្គមជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគ្រប់គ្នាបានឃើញស្ទីលលេងខ្លួនមួយរបស់អ្នកស្រី គឺនៅក្នុងឈុតសម្លៀកបំពាក់បែបនារីក្មេងៗសម័យថ្មី មើលទៅពិតជាទាក់ទាញខ្លាំងណាស់ ធ្វើឲ្យបុរសៗមើលសឹងតែបែកភ្នែកអស់ហើយ។

តាមរយៈរូបភាពទាំងអស់នោះផងដែរ ក៏មានបណ្ដាញហ្វេនៗជាច្រើន សរសើរដល់តារាស្រីជើងចាស់រូបនេះ ទោះបីជាឆ្នាំថ្មីនេះអាយុ៦១ឆ្នាំក៏ដោយ ក៏ស្ទីលលេងខ្លួនរបស់អ្នកស្រីនៅតែមិនចាញ់ក្មេងៗដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី