អុញ! តារាចម្រៀងនាង Nicki Minaj ភ្លាមៗ ស្រាប់តែប្រកាសលាឈប់ពីសិល្បះ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាតារាចម្រៀងនាង Nicki Minaj គឺជាតារាចម្រៀង និងរ៉េបដ៏មានទេពកោសល្យម្នាក់ ប៉ុន្តែស្រាប់តែកាលពីម្សិលមិញនាងបានបង្ហោះសារនៅក្នុងបណ្ដាញសង្គម Twitter របស់នាងថា នាងនឹងលាឈប់ពីសិល្បៈ ។ សារដែលនាងបានបង្ហោះបានធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ងាក់ផ្អើល និងសោកស្ដាយជាខ្លាំង។

ក្នុងសារដែលនាងបង្ហោះគឺមានអត្ថន័យដូចខាងក្រោម៖

«ខ្ញុំបានសម្រចចិត្តលាឈប់ពីសិល្បះក្នុងគោលបំណងទៅបង្កើតគ្រួសារមួយ។ ខ្ញុំដឹងថាពេលនេះអ្នកទាំងអស់គ្នាកំពុងតែមានសេចក្ដីសុខ។​ សំរាប់អ្នកគាំទ្ររបស់ខ្ញុំ កុំភ្លេចបន្តគាំទ្ររូបនាងខ្ញុំណា ស្រលាញ់អ្នកទាំងអស់គ្នា»។

ថ្វីបើដំណឹងមួយនេះបានធ្វើអោយអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះមានការសោកស្ដាយ និងខូចចិត្តជាខ្លាំង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏អ្នកគាំទ្ររបស់នាងនៅតែគោរពតាមការសំរេចចិត្តរបស់នាង ។

តោះក្រឡេកមើលរបស់តារាចម្រៀងស៊ិចស៊ីរូបនេះបន្តិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ