ជារឿងដែលកំពុងតែមាននិន្នាការល្អ ជក់ចិត្ត និងចាក់ដោតខ្លាំង សម្រាប់រឿងភាគ Bad Romeo ដែលបន្តឡើងដល់កំពូលគ្រប់វគ្គ ជាមួយនឹងទំនាក់ទំនងស្នេហាសងសឹករវាង Sai Khim (Yaya Urassaya) និង Kaw Kla (Mario Maurer)។ហើយនៅក្នុងវគ្គចុងក្រោយគឺ Ep 14 មានរឿងមួយដែលលាតត្រដាងការពិតថា Sai Khim នៅតែស្រលាញ់ និងមិនបានធ្វើបាបKaw Kla ដូចដែលគាត់តែងតែយល់នោះទេ។
After Footer (Active) - damrei Mr1 Zone2
ដោយរឿងនេះបានធ្វើឱ្យតួMario ចាប់ផ្ដើមដឹងថាខ្លួនមានចិត្តអាក្រក់ចំពោះ Sai Khim ទាល់តែអង្គុយសោកស្តាយអ្វីដែលបានធ្វើឱ្យទស្សនិកជនមើលទៅពេញចិត្តហើយរហូតមានរំលឹកឡើងតួឯកប្រុសរបស់ Yaya ដែលធ្លាប់ធ្វើការកន្លងមក។ ក្នុងនោះមានចំណុចរួមមួយគឺតួប្រុសរបស់នាងដែលរួមមានMark Prin, Nadech Kugimiya, Jame Jirayu ព្រមទាំងចុងក្រោយនេះMario Maurer សុទ្ធតែមានឈុតឆាកយំសោកស្ដាយដែលសងសឹកលើតួYayaខុស ហើយអង្គុយស្រក់ទឹកភ្នែកស្ដាយក្រោយដែលធ្វើខុសចំពោះនាង។
Eriya