ចម្ងល់សង្គម!! តារាចម្រៀងស្រី bitoeyrsiam នៅតែចេញដើរលេងធម្មតាក្រោយពេល DSI ប្រកាសហៅអោយទៅសារភាពទទួលកំហុស!
ជាប់ឈ្មោះជាជនល្មើសដែលត្រូវក្រុមសឺបអង្កេតពិសេស (DSI) ប្រកាសហៅឈ្មោះអោយចូលខ្លួនសារភាពកំហុសថាជាជនបោកប្រាស់ប្រាក់ប្រជាជនស្លូតត្រង់ជាលើកទី២ សម្រាប់គូស្វាមីភរិយាតារា bitoey – djman។ ទទួលបានពត៌មានហើយហ្វែនៗជាច្រើននាក់បារម្មណ៍ជាខ្លាំងថាអ្នកទាំងពីររួមជាមួយមនុស្ស១៤នាក់ទៀតនឹងត្រូវគេចាប់ឃុំឃាំងភ្លាមៗដូចជាតារាស្រី pinkysavika តែសាមីខ្លួនដូចជាមិនព្រឺរោមសូម្បីបន្តិច។

អ្នកនាង bitoeyrsiam មិនចេញមុខបកស្រាយថាខ្លួនមិនពាក់ព័ន្ធឬស្អាតស្អំដូចមុនឡើយលើកនេះ នាងជ្រើសរើសនៅស្ងៀមមិនអធីប្បាយ ហើយបន្តបង្ហាញពីជីវិតដ៏សែនសប្បាយរីករាយ ជីវិតមានលុយច្រើនរបស់នាងដដែល។ ចុងក្រោយបន្ទាប់ពីនាំអ្នកម្តាយនិងកូនស្រីទៅលេងប្រទេសសិង្ហបុរី មកវិញតារាស្រីចេញ Party ជាមួយក្រុមមិត្តភក្តិយ៉ាងក្អាកក្អាយធ្វើដូចមិនមានរឿងអ្វីកើតឡើង។

បណ្តាលអោយអ្នកប្រើប្រាស់សង្គមឆ្ងល់ថាមានរឿងអ្វីកើតឡើងពីក្រោយខ្នងរបស់រឿងក្តីឬ? ហេតុអ្វីអ្នកដែលជាប់ឈ្មោះត្រូវចូលសារភាពកំហុសក្នុងរឿងក្តីយក្សរបស់ប្រទេស ធ្វើខ្លួនមិនខ្វល់ខ្វាយមិនមានរឿងអ្វីត្រូវទទួលខុសត្រូវបែបនេះ?
អត្ថបទដោយ សា



