មកចាប់អារម្មម្ដងទៀតសម្រាប់តួឯកស្រីវ័យក្មេង កំពូលតារាសំណព្វចិត្តរបស់មហាជនជាច្រើនសម្រាប់ Yaya Urassaya Sperbund ដែលជាគូស្នេហ៍របស់ Nadech Kugimiya ។ បើនិយាយពីសម្រស់និងភាពគួរឱ្យស្រលាញ់វិញត្រូវបានគេចាត់ទុកថាជាកំពូលមួយ ដោយសារតែមានទឹកមុខស្រស់ស្អាត និងផ្អែមល្ហែម បូករួមនឹងសាច់រឿងល្បី។ ក្រៅពីភាពស្រស់ស្អាត របស់Yaya តារាស្រីរូបនេះក៏ត្រូវបានគេទទួលស្គាល់ថាជានារីម្នាក់ចូលចិត្តហាត់ប្រាណ។
ថ្មីៗនេះ គណនី Instagram @pornpanr បានបង្ហោះសារមួយ ដែលយកចេញពីកាសែត ជាកិច្ចសម្ភាសន៍ជាមួយ Yayaដោយក្នុងនោះបានបញ្ជាក់ថា “សួនច្បារនៅខាងក្រោយផ្ទះឪពុកខ្ញុំនៅន័រវែស។ ខ្ញុំប្រាប់ឪពុកខ្ញុំថាខ្ញុំចង់រៀបការនៅទីនោះ”។ នាងក៏និយាយទៀតថានាងបានត្រៀមខ្លួនហើយនៅតែចាំNadech ប៉ុណ្ណោះ។ គូNadech-Ya ត្រៀមកាត់សម្លៀកបំពាក់សម្រាប់ចូលរោងការក្នុងពេលឆាប់នេះ។





